ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាង “គ្រូពេទ្យគំរូ” ឆ្នាំ២០២៤ចែករំលែកពីបទពិសោធការងារនិងចំណាប់អារម្មណ៍របស់ខ្លួន
2024-08-23 10:36:31cri
Share with:

      ថ្ងៃទី ២២ ខែសីហា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំសន្និសីទសារព័ត៌មាន តំណាង “គ្រូពេទ្យគំរូ” ឆ្នាំ២០២៤បានចូលរួមសន្និសីទ ព្រមទាំងបានចែករំលែកពីបទពិសោធការងារនិងចំណាប់អារម្មណ៍របស់ខ្លួន ។

      សូមបញ្ជាក់ថា ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ជាទិវាគ្រូពេទ្យចិនលើកទី៧  ។ នៅថ្ងៃដដែលក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈកម្មាធិការជាតិសុខាភិបាលចិនបានប្រកាសជាជាសាធារណៈនូវបញ្ជីឈ្មោះ “គ្រូពេទ្យគំរូ” ឆ្នាំ២០២៤ ។

        ក្នុងចំណោម “គ្រូពេទ្យគំរូ” ទាំងនេះ មានគ្រូពេទ្យដែលបានខិតខំប្រឹងប្រែងជំរុញការច្នៃប្រឌិតថ្មីផ្នែកបច្ចេកទេសវេជ្ជសាស្ត្រ ដែលបំពេញការងារនៅជួរមុខនៃការសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រក្នុងរយៈពេលយូរ  ។ មានគ្រូពេទ្យដែលផ្តោតសំខាន់ទៅលើការពង្រីកឧត្តមភាពដ៏វិសេសវិសាលនៃឱសថនិងវេជ្ជសាស្ត្របុរាណចិន ក្នុងការបង្ការនិងព្យាបាលរោគ និងសកម្មជំរុញការបន្តវេននិងការអភិវឌ្ឍនៃវេជ្ជបុរាណចិន ។ មានគ្រូពេទ្យដែលចូលរួមបុព្វហេតុសុខភាពរបស់ស្ត្រីនិងកុមារ និងបង្កើនសុខភាពនិងសុខមាលភាពរបស់ស្រ្តីនិងកុមារតាមរយៈសមត្ថភាពវេជ្ជសាស្ត្រដ៏ជំនាញនិងសេវាកម្មប្រកបដោយគុណភាពខ្ពស់ ។ល។ ពួកគេបានប្រើប្រាស់សកម្មភាពជាក់ស្តែងរបស់ខ្លួន ដើម្បីអនុវត្តស្មារតីវិជ្ជាជីវៈដ៏ខ្ពង់ខ្ពស់របស់ខ្លួន ពោលគឺ “គោរពអាយុជីវិត ជួយសង្គ្រោះអ្នកមានជំងឺ រួមចំណែកដោយស្ម័គ្រចិត្ត  និងមានក្តីស្រឡាញ់គ្មានព្រំដែន ” ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស