កាលពីថ្ងៃទី២២ខែសីហា តុលាការមជ្ឈិមក្រុងសេអ៊ូលបានប្រកាសសាលក្រមនៃការជំនុំជម្រះលើកទីពីរអំពីសំណុំរឿងចំនួនពីរដែលសមាជិកគ្រួសាររបស់ពលករកូរ៉េខាងត្បូងដែលត្រូវជប៉ុនកែនឱ្យធ្វើពលកម្មដោយបង្ខំក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរប្តឹងទារសំណងជំងឺចិត្តពីសហគ្រាសជប៉ុន ដោយច្រាលចោលលទ្ធផលនៃការកាត់ក្តីលើកទីមួយ ពោលគឺកាត់ក្តីឱ្យសហគ្រាសជប៉ុនដែលជាចុងចោទផ្តល់សំណងជំងឺចិត្តចំពោះដើមចោទ ។
គួរបញ្ជាក់ថា ប្រទេសជប៉ុនបានកែនពលករជាច្រើនឱ្យធ្វើពលកម្មដោយបង្ខំក្នុងអំឡុងពេលជប៉ុនធ្វើអាណានិគមនៅឧបទ្វីបកូរ៉េពីឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥ ។ ក្នុងរយៈពេលជាយូរកន្លងមក ពលកររងគ្រោះរបស់កូរ៉េខាងត្បូងនិងសមាជិកគ្រួសាររបស់ពួកគេបានដាក់ពាក្យបណ្តឹងជាច្រើនលើកដើម្បីទារសំណងជំងឺចិត្តពីភាគីជប៉ុន ប៉ុន្តែរដ្ឋាភិបាលជប៉ុននិងសហគ្រាសពាក់ព័ន្ធសុទ្ធតែបដិសេធផ្តល់សំណងដោយយកលេសថា 《កិច្ចព្រមព្រៀងស្តីពីសិទ្ធិស្នើសុំរវាងកូរ៉េខាងត្បូងនិងជប៉ុន》បានដោះស្រាយបញ្ហាសំណងជំងឺចិត្តរួចហើយ ៕