ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការចិន-អាហ្រ្វិកឆ្នាំ ២០២៤ ព្រមទាំងរៀបចំសកម្មភាពពាក់ព័ន្ធ
2024-08-23 12:33:33cri
Share with:

    លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការចិន-អាហ្រ្វិកឆ្នាំ ២០២៤ នៅថ្ងៃទី ៥ ខែកញ្ញាខាងមុខព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping ក៏នឹងរៀបចំពិធីបដិសណ្ឋារកិច្ចនិងសកម្មភាពទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃរដ្ឋសមាជិកភាគីអាហ្រ្វិកនៃវេទិកាសហប្រតិបត្តិការចិន-អាហ្រ្វិកនិងតំណាងនៃអង្គការតំបន់អាហ្រ្វិកនិងអង្គការអន្តរជាតិពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំកំពូលនេះតាមការអញ្ជើញផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស