ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី១៤នៃក្រុមអ្នកជំនាញអំពីបញ្ហាខ្សែបន្ទាត់ព្រំដែនចិន-ប៊ូតង់ធ្វើឡើងនៅទីក្រុង Thimphu នៃប្រទេសប៊ូតង់
2024-08-23 10:29:12cri
Share with:

      ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែសីហាឆ្នាំ២០២៤ កិច្ចប្រជុំលើកទី១៤នៃក្រុមអ្នកជំនាញអំពីបញ្ហាខ្សែបន្ទាត់ព្រំដែនចិន-ប៊ូតង់បានប្រព្រឹត្តទៅនៅទីក្រុង Thimphu នៃប្រទេសប៊ូតង់។ កិច្ចប្រជុំនេះបានដំណើរការក្រោមសហអធិបតីភាពរបស់លោក Hong Liang អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការព្រំដែននិងសមុទ្រនៃក្រសួងការបរទេសចិន និងជាប្រធានក្រុមអ្នកជំនាញចិន និងលោក Letho Tobdhen Tangbi អគ្គលេខាធិការនៃកិច្ចការព្រំដែនអន្តរជាតិប៊ូតង់និងជាប្រធានក្រុមអ្នកជំនាញរបស់ប្រទេសប៊ូតង់។

      ភាគីទាំងពីរបានរំលឹកឡើងវិញនូវវឌ្ឍភាពជាវិជ្ជមានដែលទទួលបានក្នុងការចរចាអំពីខ្សែបន្ទាត់ព្រំដែនចិន-ប៊ូតង់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានធ្វើការពិគ្រោះពិភាក្សាប្រកបដោយមេត្រីភាព ភាពស្មោះត្រង់និងមានលក្ខណៈស្ថាបនាលើបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នាដូចជាការអនុវត្តផែនទីបង្ហាញផ្លូវ "បីជំហាន" ជាដើម។ ក្នុងអំឡុងពេលបើកធ្វើកិច្ចប្រជុំនៃក្រុមអ្នកជំនាញ ភាគីទាំងពីរក៏បានបើកកិច្ចប្រជុំលើកទី២នៃក្រុមបច្ចេកទេសចម្រុះចិន-ប៊ូតង់ស្តីពីការវាស់វែងនិងកំណត់ខ្សែបន្ទាត់ព្រំដែនចិន-ប៊ូតង់ដើម្បីពិភាក្សាអំពីការអនុវត្ត«កិច្ចព្រមព្រៀងសហប្រតិបត្តិការអំពីមុខងារនៃក្រុមបច្ចេកទេសចម្រុះចិន-ប៊ូតង់ស្តីពីការវាស់វែងនិងកំណត់ខ្សែបន្ទាត់ព្រំដែនចិន-ប៊ូតង់»៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស