ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនភាគីអឺរ៉ុបឱ្យស្តាប់មតិសត្យានុម័តនិងប្រកបដោយវិចារណញ្ញាណរបស់គ្រប់មជ្ឈដ្ឋាន
2024-08-23 11:26:43cri
Share with:

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិននៅថ្ងៃទី ២២ ខែសីហា មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា នៅថ្ងៃទី ២០ ខែសីហា សំដៅចំពោះការដែលគណៈកម្មាធិការសហភាពអឺរ៉ុបបានប្រកាសពីសេចក្តីព្រាងច្បាប់ស្តីពីការយកពន្ធលើរថយន្តដើរដោយថាមពលអគ្គិសនីដែលផលិតដោយប្រទេសចិន សភាពាណិជ្ជកម្មចិននៅសហភាពអឺរ៉ុបបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើគាំពារនិយមរបស់គណៈកម្មាធិការសហភាពអឺរ៉ុប ហើយអះអាងថា ទង្វើនេះនឹងធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុបមានសភាពកាន់តែតានតឹង ព្រមទាំងបញ្ជូនសញ្ញាអវិជ្ជមានដែលរំខានយ៉ាងធ្ងន់ធ្ងរដល់កិច្ចសហប្រតិបត្តិការសកលនិងការអភិវឌ្ឍបៃតង ។ តើក្រសួងការបរទេសចិនមានអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ ?

          លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ការស៊ើបអង្កេតលើកនេះ ជាទង្វើគាំពារនិយមនិងពាក់ព័ន្ធបញ្ហានយោបាយ ប្រការនេះនឹងបំផ្លាញដល់ដំណើរការនៃការធ្វើបរិវត្តកម្មបៃតងរបស់សហភាពអឺរ៉ុបនិងកិច្ចខិតខំប្រឹងប្រែងរបស់សកលលោកសម្រាប់ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ។ មតិរបស់មជ្ឈដ្ឋានឧស្សាហកម្មនិងសភាពាណិជ្ជកម្មគួរត្រូវទទួលបានការយកចិត្តទុកដាក់ ។ យើងដាស់តឿនភាគីអឺរ៉ុបឱ្យស្តាប់មតិដ៏សត្យានុម័តនិងប្រកបដោយវិចារណញ្ញាណរបស់គ្រប់មជ្ឈដ្ឋាន កែតម្រូវកំហុសរបស់ខ្លួនឱ្យបានទាន់ពេលវេលា និងដើរស្របតាមទិសដៅជាមួយភាគីចិន ពិគ្រោះពិភាក្សារកដំណោះដោះស្រាយដ៏សមរម្យ ចៀសវាងកុំឱ្យជម្លោះពាណិជ្ជកម្មឡើងកម្តៅ ។ ភាគីចិនក៏នឹងចាត់វិធានការដ៏ម៉ឺងម៉ាត់ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិនផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស