ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាការងារជាមួយលោក Alexander Grigoryevich Lukashenko ប្រធានាធិបតីបេឡារុស
2024-08-23 12:34:25cri
Share with:

    នៅព្រឹកថ្ងៃទី ២២ ខែសីហា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក Alexander Grigoryevich Lukashenko ប្រធានាធិបតីបេឡារុសនៅវាំងឯករាជ្យនៃប្រទេសបេឡារុស ។

    ថ្លែងក្នុងកិច្ចជំនួបលោកLiQiangបានលើកឡើងថាប្រទេសចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយប្រទេសបេឡារុសដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បន្តពង្រឹងការកសាងទំនុកចិត្តគ្នាខាងនយោបាយ ធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងន័យជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគ្រប់កាលៈទេសៈរវាងចិននិងបេឡារុសឱ្យទទួលបានការអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់ ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។

    ជាការឆ្លើយតប លោក Alexander Grigoryevich Lukashenko បានថ្លែងថា ភាគីបេឡារុសសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះភាគីចិនដែលបានផ្តល់ជំនួយឥតគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់បេឡារុសក្នុងរយៈពេលជាយូរកន្លងមក ហើយរីករាយធ្វើឱ្យការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយភាគីចិនមានភាពកាន់តែជិតស្និទ្ធ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្មនិងបច្ចេកវិទ្យាជាដើម ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមសកលដ៏សំខាន់ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគ្រប់កាលៈទេសៈរវាងចិននិងបេឡារុសឱ្យទទួលបានការរីកចម្រើនកាន់តែធំ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស