ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនឆ្លើយតបចំពោះករណីដែលមន្ត្រីជាន់ខ្ពស់អាមេរិកជួបសន្ទនាជាមួយបុគ្គលដាឡៃឡាម៉ានៅទីក្រុងញូវយ៉ក
2024-08-23 14:48:43cri
Share with:

    

     ថ្ងៃទី២២ខែសីហា  លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។អ្នកយកព័ត៌មានបានសួរថា៖មន្ត្រីជាន់ខ្ពស់អាមេរិកបានជួបសន្ទនាជាមួយដាឡៃឡាម៉ានៅទីក្រុងញូវយ៉កកាលពីម្សិលមិញ។តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?

      លោកស្រីMaoNingបានថ្លែងថា  ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា បុគ្គលដាឡៃឡាម៉ាទី១៤មិនមែនជាអ្នកកាន់សាសនាដ៏បុរិសុទ្ធទេ ហើយក៏មិនមែនជាឥស្សរជនអហិង្សានិងសន្តិភាពនោះដែរ តែជាអ្នកនយោបាយនិរទេសខ្លួនដែលជ្រកក្រោមស្លាកសាសនា និងចូលរួមក្នុងសកម្មភាពប្រឆាំងនិងបំបែកបំបាក់ប្រទេសចិន។ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះប្រទេសណាដែលអនុញ្ញាតឲ្យបុគ្គលដាឡៃឡាម៉ាធ្វើទស្សនកិច្ចក្នុងនាមណាមួយ ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសណាដែលជួបសន្ទនាជាមួយបុគ្គលដាឡៃឡាម៉ានោះតាមទម្រង់ណាក្តី  ភាគីចិនបានលើកឡើងការប្រឆាំងយ៉ាងដាច់ខាតចំពោះអាមេរិករួចហើយ។

      លោកស្រីMao Ningបានលើកឡើងថា  យើងដាស់តឿនឱ្យអាមេរិកយល់ដឹងឱ្យបានច្បាស់ពីសារៈសំខាន់នៃបញ្ហាពាក់ព័ន្ធតំបន់XiZangប្រទេសចិន  មើលឱ្យបានច្បាស់ពីធាតុពិតនៃការប្រឆាំងនិងបំបែកបំបាក់ប្រទេសចិនរបស់ក្រុមដាឡៃឡាម៉ា  គោរពតាមពាក្យសន្យារបស់ខ្លួនលើបញ្ហាពាក់ព័ន្ធតំបន់XiZang  គោរពយ៉ាងប្រាកដប្រជានូវផលប្រយោជន៍ស្នូលនិងកង្វល់ធំៗរបស់ប្រទេសចិន  ហើយមិនអនុញ្ញាតឱ្យបុគ្គលដាឡៃឡាម៉ាធ្វើសកម្មភាពនយោបាយបំបែកបំបាក់នៅអាមេរិក និងគួរមិនមានទំនាក់ទំនងណាមួយជាមួយបុគ្គលនេះទោះតាមទម្រង់ណាមួយក្តី៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស