ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនអំពាវនាវឲ្យភាគីនានារបស់ប្រទេសលីប៊ីបង្កលក្ខណសម្បត្តិសម្រាប់ការដោះស្រាយបញ្ហាលីប៊ីតាមវិធីនយោបាយ
2024-08-22 14:41:09cri
Share with:

    ថ្ងៃទី២០ខែសីហា   លោក Dai Bingតំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំបើកចំហនៃក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាលីប៊ី ដោយអំពាវនាវឱ្យភាគីនានារបស់ប្រទេសលីប៊ីតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាស្នូល ហើយបង្កើនការសន្ទនានិងការពិគ្រោះពិភាក្សាគ្នា  ដើម្បីបំបែកភាពជាប់គាំងខាងនយោបាយនិងបង្កលក្ខណសម្បត្តិសម្រាប់ការដោះស្រាយបញ្ហាលីប៊ីតាមវិធីនយោបាយ។

      លោកDai Bingបានថ្លែងថា  ពេលថ្មីៗនេះ  សមាជិកសភាតំណាងរាស្ត្រនិងគណៈកម្មាធិការជាតិកំពូលរបស់ប្រទេសលីប៊ីបានធ្វើកិច្ចប្រជុំនៅទីក្រុងគែរប្រទេសអេហ្ស៊ីប  តែក្នុងពេលជាមួយគ្នានេះ  គ្រប់ភាគីរបស់ប្រទេសលីប៊ីនៅតែមានការខ្វែងគំនិតគ្នាលើបញ្ហាដូចជាការបោះឆ្នោត អំណាចរដ្ឋបាលនិងថវិកាជាតិជាដើម។ យើងសង្ឃឹមថា ភាគីនានារបស់លីប៊ីនឹងចាត់ទុកសន្និសីទស្តីពីការផ្សះផ្សាជាតិដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែតុលាខាងមុខនេះជាឱកាសមួយដើម្បីជំរុញដំណើរការផ្សះផ្សាជាតិនិងបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ដំណាក់កាលអន្តរកាលខាងនយោបាយ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស