ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី ៣ នឹងបើកធ្វើនៅថ្ងៃទី ២៥ ខែកញ្ញាខាងមុខ
2024-08-22 12:35:25cri
Share with:

    ពាណិជ្ជកម្មឌីជីថលដែលជាផ្នែកចាត់តាំងដ៏សំខាន់និងជាចំណុចលេចធ្លោថ្មីនៃពាណិជ្ជកម្មអន្តរជាតិបានក្លាយជាសសរទ្រូងដ៏សំខាន់មួយនៃការពន្លឿនការកសាងប្រទេសខ្លាំងក្លាខាងពាណិជ្ជកម្ម ។ អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មានរបស់រដ្ឋបាលខេត្ត Zhejiang ដែលបើកធ្វើនៅថ្ងៃទី ២១ ខែសីហាថា ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី ៣ នឹងប្រារព្ធធ្វើនៅទីក្រុង Hangzhou ខេត្ត Zhejiang ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខដោយផ្តោតលើ"ថ្នាក់ជាតិ អន្តរជាតូបនីយកម្ម ពាណិជ្ជកម្មឌីជីថល"  ។

    រហូតមកដល់បច្ចុប្បន្ននេះ មានសហគ្រាសពាណិជ្ជកម្មឌីជីថលជាង ១០០០ សហគ្រាសបានបញ្ជាក់ថា នឹងចូលរួមពិព័រណ៍លើកនេះ អង្គការអន្តរជាតិចំនួន ១៥ ដូចជាអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិបានបញ្ជាក់ថា នឹងចូលរួមការតាំងពិព័រណ៍និងកិច្ចប្រជុំ ហើយក្រុមឯកទេសផ្នែកបញ្ជាទិញដែលមកពីប្រទេសនិងតំបន់ជាង ៥០ នឹងទៅចូលរួមពិព័រណ៍ផ្ទាល់ដើម្បីបញ្ជាទិញនិងធ្វើកិច្ចសហប្រតិបត្តិការ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស