ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាសហប្រតិបតិ្តការផ្នែកប្រព័ន្ធសារព័ត៌មានរវាងចិននិងអាហ្វ្រិកលើកទី ៦ និងជាកិច្ចសន្ទនាជាន់ខ្ពស់នៃធនាគារគំនិតចិននិងអាហ្រ្វិកបើកធ្វើក្រោមអធិបតីភាពរបស់លោក Li Shulei
2024-08-22 11:07:08cri
Share with:

    នៅថ្ងៃទី ២១ ខែសីហា វេទិកាសហប្រតិបតិ្តការផ្នែកប្រព័ន្ធសារព័ត៌មានរវាងចិននិងអាហ្វ្រិកលើកទី ៦ និងជាកិច្ចសន្ទនាជាន់ខ្ពស់នៃធនាគារគំនិតចិននិងអាហ្រ្វិកបានប្រារព្ធធ្វើនៅក្រុងប៉េកាំង ។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីនិងថ្លែងសុន្ទរកថា ។

    ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំនេះបានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្រ្តរបស់លោកប្រធានរដ្ឋចិន Xi Jinping និងថ្នាក់ដឹកនាំនៃរដ្ឋសមាជិកភាគីអាហ្រ្វិក ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកបានឈានចូលដំណាក់កាលថ្មីនៃការរួមគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្រ្វិកដែលមានកម្រិតខ្ពស់ ។ កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការចិន-អាហ្រ្វិកឆ្នាំ ២០២៤ ជិតនឹងបើកធ្វើយ៉ាងឱឡារិកដែលនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយទៀតសម្រាប់បង្កើនចំណងមិត្តភាពនិងសាមគ្គីភាពរវាងចិននិងអាហ្វ្រិក ។ ឥស្សរជនអ្នកសារព័ត៌មាននិងធនាគារគំនិតនៃប្រទេសទាំងពីរគួរផ្សព្វផ្សាយពីទស្សនៈអំពីភាពពិតជាក់ស្តែង ភាពជិតស្និទ្ធនិងភាពស្មោះត្រង់ ក៏ដូចជាបន្តវេនមិត្តភាពប្រពៃណីនិងរួមគ្នាពិពណ៌នាពីរឿងរ៉ាវនៃកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរវាងចិននិងអាហ្វ្រិកដើម្បីរួមចំណែកជាកម្លាំងសម្រាប់ការពួតដៃគ្នាជំរុញការធ្វើទំនើបកម្មនៃប្រទេសចិននិងអាហ្វ្រិក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស