ថ្ងៃទី២១ខែសីហា លោកGallantរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានថ្លែងថា កងទ័ពអ៊ីស្រាអែលបានវាយកម្ទេចកងពលតូចRafahរបស់ក្រុមហាម៉ាសដែលឈរជើងនៅតំបន់ភាគខាងត្បូងហ្កាហ្សា ។
ថ្ងៃទី២១ខែសីហា ការិយាល័យព័ត៌មាននៃរដ្ឋាភិបាលអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍ថា លោក Gallantបានចុះត្រួតពិនិត្យការងារនៅ"ច្រករបៀងPhiladelphi"ដែលស្ថិតនៅតំបន់ព្រំដែនហ្កាហ្សានិងអេហ្ស៊ីបនៅថ្ងៃដដែល និងបានបើកធ្វើកិច្ចប្រជុំដើម្បីវាយតម្លៃអំពីស្ថានភាពប្រយុទ្ធជាមួយមន្ត្រីជាន់ខ្ពស់របស់កងទ័ពអ៊ីស្រាអែល។លោក Gallantបានថ្លែងថា កងទ័ពអ៊ីស្រាអែលបានវាយកម្ទេចកងពលតូចRafahរបស់ក្រុមហាម៉ាស ហើយបានបំផ្លាញផ្លូវរូងក្រោមដីចំនួនជាង១៥០នៅតំបន់Rafah។លោកក៏បានបញ្ជាឱ្យកងទ័ពប្រមូលផ្តុំកម្លាំងដើម្បីកម្ទេចចោលផ្លូវរូងក្រោមដីដែលនៅសេសសល់ក្នុងតំបន់នេះផងដែរ៕