ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ី
2024-08-22 10:39:47cri
Share with:

      រសៀលថ្ងៃទី ២១ ខែសីហា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ីនៅវិមានក្រឹមឡាំង ក្រុងម៉ូស្គូ ។

      ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានលើកឡើងថា តាំងពីចូលឆ្នាំនេះមក ប្រមុខរដ្ឋនៃប្រទេសយើងទាំងពីរបានជួបសន្ទនាចំនួនពីរលើក ដែលបានគ្រោងផែនការគោល និងបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាដល់ការធ្វើឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបតិ្តការទ្វេភាគីមានភាពកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត  ។ ការរីកចម្រើនប្រកបដោយស្ថិរភាពនៃទំនាក់ទំនងរវាងចិននិងរុស្ស៊ី មិនត្រឹមតែសមស្របនឹងផលប្រយោជន៍ជាស្នូលរបស់ប្រទេសជាតិនិងប្រជាជននៃប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់ រហូតដល់ពិភពលោកទាំងមូលផងដែរ ។

ជាការឆ្លើយតប លោក ភូទីន បានថ្លែងថា ភាគីរុស្ស៊ីរីករាយបង្កើនកិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកថែមទៀតជាមួយប្រទេសចិន ពង្រីកការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន  និងធ្វើឱ្យកិច្ចសម្របសម្រួលនិងសហការក្នុងយន្តការពហុភាគីដូចជាប្រទេស BRICSជាដើមមានភាពកាន់តែស្អិតល្មួត ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងរុស្ស៊ីនិងចិនទទួលបានការរីកចម្រើនកាន់តែធំ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស