ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការដំណើរការនៃសេដ្ឋកិច្ចឧស្សាហកម្មធុនស្រាលរបស់ចិនមាននិន្នាការល្អប្រសើរឡើងវិញនៅឆមាសទីមួយឆ្នាំនេះ ដែលមានផលកម្រៃបានកើនឡើង១៧,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន
2024-08-22 10:26:47cri
Share with:

      ទិន្នន័យដែលសហព័ន្ធឧស្សាហកម្មធុនស្រាលរបស់ប្រទេសចិនបានប្រកាសនៅពេលថ្មីៗកន្លងទៅនេះ បានបង្ហាញឱ្យឃើញថា នៅឆមាសទីមួយឆ្នាំនេះ ផលកម្រៃនៃមុខរបរឧស្សាហកម្មធុនស្រាលរបស់ប្រទេសចិនបានកើនឡើងយ៉ាងឆាប់រហ័ស ផលចំណេញមានភាពល្អប្រសើរជាបន្តបន្ទាប់ ។ តម្លៃបន្ថែមរបស់ឧស្សាហកម្មធុនស្រាលដែលមានទ្រង់ទ្រាយមធ្យមនិងធំ បានកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន សម្រេចបាននូវប្រាក់ចំណូល១០.៨ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង២,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន សម្រេចបាននូវផលកម្រៃ៦៥៧៥៧០លានយាន់ប្រាក់ចិន បានកើនឡើង១៧,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ការនាំចេញទំនិញឧស្សាហកម្មធុនស្រាលមានចំនួន៤៥៣៧៨០លានយាន់ប្រាក់ចិន បានកើនឡើង៤,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ខ្ពស់ជាងល្បឿនកំណើននៃការនាំចេញនៃទូទាំងប្រទេសចិនចំនួន០,៦ភាគរយ ។

         ទ្រព្យធននៃឧស្សាហកម្មធុនស្រាល ត្រូវជា១៣ភាគរយនៃឧស្សាហកម្មនៅទូទាំងប្រទេសចិន សម្រេចបាននូវប្រាក់ចំណូលត្រូវជា១៦,៦ភាគរយ និងផលកម្រៃត្រូវជា១៨,៧ភាគរុយដោយឡែកពីគ្នានៃឧស្សាហកម្មទូទាំងប្រទេសចិន ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស