ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅនេះ ក្រុមវេជ្ជសាស្ត្រចិនដែលផ្តល់ជំនួយដល់បរទេសបានឆ្លងតាមវិធីច្រើនបែបយ៉ាងដូចជាការបង្រៀនគ្រូពេទ្យក្នុងតំបន់ ការបង្ហាញពីវិធីវះកាត់និងការណែនាំពីចម្ងាយជាដើម ដែលបានបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យប្រទេសអាហ្វ្រិកជាច្រើន ។ តាមទិន្នន័យនៃគណៈកម្មាធិការសុខាភិបាលជាតិចិនឱ្យដឹងថា ក្រុមវេជ្ជសាស្ត្រចិនដែលផ្តល់ជំនួយដល់បរទេសបានព្យាបាលអ្នកជំងឺសរុប២៩០លាននាក់ ក្នុងនោះ ភាគច្រើនគឺនៅទ្វីបអាហ្វ្រិក ។