ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្រ្តីទុយនីស៊ីថ្លែងថា ទុយនីស៊ីរីករាយរួមគ្នាទទួលផលពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចជាមួយចិន
2024-08-22 10:47:57cri
Share with:

      ពេលថ្មីៗនេះ លោកKamel Maddouriនាយករដ្ឋមន្រ្តីទុយនីស៊ីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏មេត្រីភាពរវាងទុយនីស៊ីនិងចិន ដោយលើកឡើងថា ភាគីទុយនីស៊ីរីករាយរួមគ្នាទទួលផលពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យដូចជាសេដ្ឋកិច្ចជាដើមជាមួយចិន ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

      ពេលជួបពិភាក្សាជាមួយលោកWanLiឯកអគ្គរដ្ឋទូតចិនប្រចាំនៅទុយនីស៊ីកាលពីថ្ងៃទី២០ខែសីហា លោកKamel Maddouriបានថ្លែងថា លោក Saiedប្រធានាធិបតីទុយនីស៊ីបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលមុននេះមិនជាយូរប៉ុន្មាន ដែលបានបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការពង្រឹងថែមមួយកម្រិតទៀតនូវទំនាក់ទំនងទ្វេភាគីរវាងទុយនីស៊ីនិងចិន។

      លោកWanLiបានថ្លែងថា ភាគីចិនរីករាយរួមសហការជាមួយភាគីទុយនីស៊ី ដើម្បីអនុវត្តយ៉ាងប្រាកដប្រជានូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បង្កើនការកសាងទំនុកចិត្តខាងនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស