ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈិមបក្សកុម្មុយនីស្តចិនរៀបចំធ្វើពិធីសំណេះសំណាលដើម្បីរំលឹកថ្ងៃខួបកំណើត១២០ឆ្នាំរបស់លោក Deng Xiaoping លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះដោយបានគូសបញ្ជាក់ថា ចាំបាច់ត្រូវបន្តរៀនសូត្រនិងប្រើប្រាស់ដោយស៊ីជម្រៅនូវទ្រឹស្តីរបស់លោក Deng Xiao ping ដើម្បីបន្តជំរុញបុព្វហេតុសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនដែលត្រួសត្រាយដោយលោក Deng Xiao ping ឱ្យរីកចម្រើនទៅមុខ
2024-08-22 19:42:10cri
Share with:

ព្រឹកថ្ងៃទី ២២ ខែសីហា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំធ្វើពិធីសំណេះសំណាលនៅវិមានសភាប្រជាជនក្រុងប៉េកាំង ដើម្បីរំលឹកថ្ងៃខួបកំណើត១២០ឆ្នាំរបស់លោក Deng Xiaoping  ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះ ។ ដោយគូសបញ្ជាក់ថា សមមិត្ត Deng Xiaoping   ជាអ្នកដឹកនាំដ៏ឆ្នើមនិងមានកិត្យានុភាពដ៏ខ្ពង់ខ្ពស់ ដែលទទួលស្គាល់ដោយបក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិន  លោកជាអ្នកលទ្ធិម៉ាក្សនិយម អ្នកបដិវត្តន៍ អ្នកនយោបាយ អ្នកជំរាញខាងយុទ្ធសាស្ត្រយោធា និងជាអ្នកការទូតដ៏មហិមានៃវណ្ណៈអធន ជាយុទ្ធជននៃកុម្មុយនីស្តនិយមដែលបានឆ្លងកាត់ការពិសោធក្នុងរយៈពេលយូរ ជាប្រមុខស្នូលនៃក្រុមដឹកនាំមជ្ឈិមបក្សកុម្មុយនីស្តចិនជំនាន់ទីពីរ ជាអគ្គវិស្វករនៃកំណែទម្រង់និងកិច្ចកសាងទំនើបកម្មសង្គមនិយមចិន  និងជាស្ថាបនិកនៃមាគ៌ាសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ។

លោក Xi Jinping បានគូសបញ្ជាក់ថា វិធីល្អបំផុតសម្រាប់រំលឹកដល់លោក Deng Xiao ping   គឺជំរុញបុព្វហេតុសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនដែលត្រួសត្រាយដោយរូបលោកឱ្យរីកចម្រើនទៅមុខជាបន្តទៀត ។  យើងត្រូវបន្តវេនបុព្វហេតុជំនាន់មុននិងត្រួសត្រាយផ្លូវអភិវឌ្ឍន៍ថ្មីនៅពេលអនាគត ខិតខំបោះជំហានទៅមុខយ៉ាងក្លាហាន  ជុំវិញភារកិច្ចស្នូលស្តីពីការជំរុញដោយគ្រប់ជ្រុងជ្រោយនូវកិច្ចកសាងប្រទេសខ្លាំងក្លានិងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។ ត្រូវប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាចម្បង  អភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល កសាងនីតិរដ្ឋចិនប្រកបដោយកម្រិតកាន់តែខ្ពស់ ប្រកាន់ខ្ជាប់ការធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងខណៈពេលអភិវឌ្ឍ ដើម្បីជំរុញឱ្យភាពសម្បូរសប្បាយរួមរបស់ប្រជាជនទាំងអស់ទទួលបានការរីកចម្រើនយ៉ាងលេចធ្លោជាបន្តបន្ទាប់ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស