ថ្ងៃទី២១ខែសីហា «សេចក្តីណែនាំរបស់ខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីស្តចិននិងខុទ្ទកាល័យក្រុមប្រឹក្សាកិច្ចការរដ្ឋចិនស្តីពីការធ្វើឱ្យមានសុក្រឹតភាពនូវរបបបើកច្រកចូលទីផ្សារចិន»ត្រូវបានប្រកាសទៅកាន់មជ្ឈដ្ឋានខាងក្រៅជាផ្លូវការ។ នេះគឺជាលើកដំបូងហើយដែលមជ្ឈិមចិនបានដាក់ចេញឯកសារគោលនយោបាយអំពីកិច្ចកសាងប្រព័ន្ធរបបស្តីពីការបើកច្រកចូលទីផ្សារ។
សេចក្តីណែនាំនេះបានធ្វើការរៀបចំចាត់ចែងជាពិសេសចំពោះបរិយាកាសស្តីពីការបើកច្រកចូលទីផ្សារនៃមុខរបរថ្មីនិងវិស័យថ្មី ដោយលើកឡើងថា នឹងផ្តោតសំខាន់លើមុខរបរថ្មីនិងវិស័យថ្មី ដូចជាសមុទ្រជ្រៅ អវកាស អាកាសចរណ៍ សុខភាពនិងអាយុជីវិត ថាមពលបែបថ្មី ភាពវៃឆ្លាតសិប្បនិម្មិត សុវត្ថិភាពព័ត៌មាននិងគមនាគមន៍ផ្លូវដែកវៃឆ្លាតជាដើម ហើយនឹងគ្រោងផែនការសម្រាប់កែលម្អបរិយាកាសទីផ្សារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបើកច្រកទីផ្សារ។ ប្រើប្រាស់ឱ្យបានល្អនូវវេទិកាច្នៃប្រឌិតថ្មី ដូចជាមជ្ឈមណ្ឌលប្រើប្រាស់និងជំរុញបច្ចេកទេសជឿនលឿននិងការប្រែក្លាយទៅជាផលិតផលនៃសមិទ្ធផលបច្ចេកវិទ្យាគ្រប់ប្រភេទជាដើម ដើម្បីពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីតាមសភាពការណ៍ជាក់ស្តែង៕