សភាអ៊ីរ៉ង់អនុម័តលើបញ្ជីឈ្មោះសមាជិកគណៈរដ្ឋមន្ត្រីថ្មី
2024-08-22 15:16:25cri
Share with:
តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានអ៊ីស្លាមរបស់អ៊ីរ៉ង់កាលពីថ្ងៃទី២១ខែសីហាឱ្យដឹងថា ថ្ងៃដដែល សភាអ៊ីរ៉ង់បានអនុម័តលើបញ្ជីឈ្មោះសមាជិកគណៈរដ្ឋមន្ត្រីថ្មីដែលលើកឡើងដោយលោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ ។
តាមការផ្សាយដំណឹងឱ្យដឹងថា ថ្ងៃដដែល សមាជិកសភាចំនួន២៨៨រូបរបស់អ៊ីរ៉ង់បានធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះបេក្ខភាពរដ្ឋមន្ត្រីចំនួន១៩នៃគណៈរដ្ឋមន្ត្រី ហើយទទួលបានការអនុម័តទាំងអស់ ៕