ថ្ងៃទី២១ខែសីហា របាយការណ៍អំពីសន្ទស្សន៍អភិវឌ្ឍន៍នៃមជ្ឈមណ្ឌលនាវាចរណ៍អន្តរជាតិស៊ីនហ្វា-សមុទ្របាល់ទិចឆ្នាំ២០២៤ត្រូវបានប្រកាសនៅក្រុងសៀងហៃ កម្លាំងចម្រុះជាក់ស្តែងរបស់ក្រុងសិង្ហបុរី ឡុដ៍ សៀងហៃ ហុងកុងនិងឌូបៃបន្តស្ថិតនៅចំណាត់ថ្នាក់នាំមុខគេក្នុងចំណោមទីក្រុងដែលជាមជ្ឈមណ្ឌលនាវាចរណ៍សកលឆ្នាំ២០២៤ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងសិង្ហបុរី ឡុដ៍ សៀងហៃ ហុងកុង ឌូបៃនិងRotterdamបានឈរនៅលេខរៀងកំពូលពី១ដល់៦ក្នុងចំណោមមជ្ឈមណ្ឌលនាវាចរណ៍អន្តរជាតិ ទីក្រុងទាំងនេះបានផ្តល់ការធានាយ៉ាងខ្លាំងក្លាដល់ការដំណើរការដោយនឹងនរនៃនាវាចរណ៍ពិភពលោកតាមរយៈសមត្ថភាពសេវាកម្មនាវាចរណ៍ដ៏លេចធ្លោនិងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែដែលឈានមុខគេ៕