រសៀលថ្ងៃទី២០ខែសីហា លោក Xi Jinpingប្រធានរដ្ឋចិនបានជួបសន្ទានាជាមួយលោកRabukaនាយករដ្ឋមន្ត្រីហ្វ៊ីជីដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។
លោកXi Jinpingបានលើកឡើងថា ឆ្នាំក្រោយគឺជាខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងហ្វ៊ីជី។ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងចិន-ហ្វ៊ីជី ហើយរីករាយបន្តផ្តល់ជំនួយតាមលទ្ធភាពរបស់ខ្លួនដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ហ្វ៊ីជី ជំរុញការកសាងសហគមន៍រួមវាសនារវាងចិន-ហ្វ៊ីជី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
លោកXi Jinpingបានគូសបញ្ជាក់ថា ប្រទេសចិននិងហ្វ៊ីជីសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ ភាគីចិនរីករាយផ្តល់ជំនួយដល់ប្រទេសកោះប៉ាស៊ីហ្វិកដែលរួមមានប្រទេសហ្វីជីជាដើមក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ពង្រឹងកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ និងធ្វើឱ្យមហាសមុទ្រប៉ាស៊ីហ្វិកក្លាយទៅជាមហាសមុទ្រសន្តិភាពនិងមហាសមុទ្រសហប្រតិបត្តិការ។
លោកRabukaបានថ្លែងថា ភាគីហ្វីជីសូមកោតសរសើរចំពោះភាគីចិនដែលប្រកាន់ខ្ជាប់នូវគោលការណ៍ប្រាំចំណុចនៃការរួមរស់ដោយសន្តិសហវិជ្ជមាន និងគាំទ្រគំនិតផ្តួចផ្តើមសកលទាំងអស់ដែលលើកឡើងដោយលោកXi Jinpingប្រធានរដ្ឋចិន រីករាយធ្វើការជាមួយភាគីចិនដើម្បីបន្តការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសកោះប៉ាស៊ីហ្វិកនិងប្រទេសចិន ដើម្បីធ្វើឲ្យមហាសមុទ្រប៉ាស៊ីហ្វិកក្លាយទៅជាមហាសមុទ្រសន្តិភាព៕