ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុង Xiangyang ខេត្ត Hubei ៖ស្វែងរកធាតុវប្បធម៌ដើម្បីធ្វើឱ្យឧស្សាហកម្មទេចរណ៍មានភាពរស់រវើកកាន់តែខ្លាំង
2024-08-21 15:38:05cri
Share with:

    នៅពេលយប់ រមណីយដ្ឋានបុរីរជ្ជកាល Tang នៅទីក្រុង Xiangyang ខេត្ត Hubei ប្រទេសចិនបានបើកភ្លើងពណ៌និងចាក់តន្ត្រីដ៏ពីរោះរណ្តំដើម្បីធ្វើឱ្យភ្ញៀវទេសចរចូលរួមនិងដកបទពិសោធពីកម្មវិធី«យល់សុបិនដល់រជ្ជកាល Tang ដ៏រុងរឿង» ។ បើដើរតាមផ្លូវខ្សែទស្សនា ភ្ញៀវទេសចរអាចមើលការសម្តែងពីសាច់រឿងខុសៗគ្នាដើម្បីយល់ដឹងពីសភាពការណ៍របស់រជ្ជកាលមហា Tang ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុង Xiangyang ដែលជាទីក្រុងបុរាណថ្នាក់ជាតិដ៏ល្បីដែលមានប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏យូរលង់បានផ្តោតសំខាន់លើការស្វែងរកនិងប្រើប្រាស់នូវធាតុវប្បធម៌របស់ខ្លួនដើម្បីធ្វើឱ្យឧស្សាហកម្មទេសចរណ៍វប្បធម៌មានភាពរស់រវើកកាន់តែខ្លាំងនិងបានជំរុញឱ្យទីក្រុងនេះប្រែក្លាយពីកន្លែងឆ្លងកាត់ទៅជាគោលដៅទេសចរណ៍ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស