ថ្ងៃទី២០ខែសីហា គណៈកម្មាធិការសហភាពអឺរ៉ុបបានប្រកាសពីការកាត់ក្តីចុងក្រោយអំពីការស៊ើបអង្កេតចំពោះករណីប្រឆាំងឧបត្ថម្ភកធននៃរថយន្តអគ្គិសនីរបស់ចិន។នៅថ្ងៃដដែល អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបអំពីរឿងនេះថា ការប្រកាសពីការកាត់ក្តីចុងក្រោយរបស់សហភាពអឺរ៉ុបលើកនេះមិនបានទទួលយកយ៉ាងពេញលេញនូវមតិយោបល់របស់ភាគីចិនទេ ពោលគឺនៅតែទទូចទង្វើដ៏ខុសឆ្គង ដោយកាត់ក្តីឱ្យយកអត្រាពន្ធគយដ៏ខ្ពស់ ហើយក៏បានចាត់ទុកសហគ្រាសប្រភេទខុសៗគ្នារបស់ប្រទេសចិនតាមមធ្យោបាយខុសៗគ្នា តាមរយៈវិធីជ្រើសយកសំណាកគំរូមកពិនិត្យ ដើម្បីមួលបង្កាច់លទ្ធផលស៊ើបអង្កេត ។ ការប្រកាសពីការកាត់ក្តីចុងក្រោយនេះបានយោងទៅលើ"ការពិត"ដែលសហភាពអឺរ៉ុបទទួលស្គាល់ដោយឯកតោភាគី តែមិនមែនការពិតដែលភាគីទាំងពីរសុទ្ធតែទទួលស្គាល់នោះទេ ភាគីចិនប្រឆាំងយ៉ាងដាច់ខាតនិងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងនេះ៕