ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាវប្បធម៌ក្រុងប៉េកាំងឆ្នាំ២០២៤នឹងរៀបចំធ្វើពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែកញ្ញានៅក្រុងប៉េកាំង
2024-08-21 14:48:33cri
Share with:

វេទិកាវប្បធម៌ក្រុងប៉េកាំងឆ្នាំ២០២៤ដែលសហការរៀបចំដោយក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន គណៈកម្មការបក្សក្រុងប៉េកាំងនិងរដ្ឋបាលក្រុងប៉េកាំងនឹងរៀបចំធ្វើពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែកញ្ញានៅក្រុងប៉េកាំង ។

វេទិកាវប្បធម៌ក្រុងប៉េកាំងឆ្នាំ២០២៤នឹងបង្កើតជាវេទិកាសម្រាប់ការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមអរិយធម៌សកលឱ្យស៊ីជម្រៅ ជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីអរិយធម៌ចិននិងបរទេស ព្រមទាំងលើកកម្ពស់កម្លាំងឥទ្ធិពលនៃវប្បធម៌ប្រជាជាតិចិន ។

វេទិកានេះនឹងអញ្ជើញភ្ញៀវកិត្តិយសចិននិងអន្តរជាតិដើម្បីធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅអំពីប្រធានបទដូចជាការរៀនសូត្រពីអរិយធម៌ទៅវិញទៅមកនិងការរីកចម្រើនជាមួយគ្នា វប្បធម៌ប្រវត្តិសាស្ត្រនិងផ្លូវអភិវឌ្ឍន៍ ជីវភាពខាងវិញ្ញាណនិងការអភិវឌ្ឍឧស្សាហកម្មនិងការអភិរក្សនិងបន្តវេនបេតិកភណ្ឌវប្បធម៌ជាដើម ដើម្បីប្រមូលផ្តុំតម្រិះប្រាជ្ញានិងកម្លាំងក្នុងការកសាងមជ្ឈមណ្ឌលវប្បធម៌ទូទាំងប្រទេសចិន ជំរុញវិបុលភាពនិងការអភិវឌ្ឍនៃវប្បធម៌ប្រជាជាតិចិន និងជំរុញវឌ្ឍនភាពរួមនៃអរិយធម៌មនុស្សជាតិ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស