ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖សហរដ្ឋអាមេរិកគ្មានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហាពាក់ព័ន្ធនឹងដែនសមុទ្ររវាងចិននិងហ្វីលីពីននោះទេ
2024-08-21 11:57:29cri
Share with:

    នៅថ្ងៃទី ២០ ខែសីហា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរថា៖ទាក់ទិននឹងករណីនាវាហ្វីលីពីននិងនាវាឆ្មាំសមុទ្រចិនបាបុកគ្នាកាលពីម្សិលមិញ សហរដ្ឋអាមេរិកបានថ្កោលទោសចំពោះទង្វើរបស់ចិននៅសមុទ្រចិនខាងត្បូង ហើយបានរំលឹកឡើងវិញនូវការគាំទ្រចំពោះប្រទេសហ្វីលីពីន ។ តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះករណីនេះ ?

    លោកស្រី Mao Ning បានលើកឡើងថា ការពិតនៃរឿងនេះគឺ ភាគីហ្វីលីពីនបានរំលោភសិទ្ធិនិងបង្ករឿងហេតុចំពោះប្រទេសចិនជាមុន បន្ទាប់មកទើបភាគីចិនចាត់វិធានការគាំពារសិទ្ធិនិងផលប្រយោជន៍តាមផ្លូវច្បាប់ ក្នុងគោលបំណងគាំពារអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ។ សហរដ្ឋអាមេរិកមិនមែនជាភាគីពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងទេ គឺគ្មានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហាពាក់ព័ន្ធដែនសមុទ្ររវាងចិននិងហ្វីលីពីននោះឡើយ ។ សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការញុះញង់ឱ្យមានការប្រឈមដាក់គ្នានៅសមុទ្រចិនខាងត្បូង ហើយកុំបំផ្លាញស្ថិរភាពក្នុងតំបន់និងធ្វើឱ្យមានសភាពតានតឹងកាន់តែខ្លាំងឡើងថែមទៀត ។

    ជាមួយគ្នានេះដែរ អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំនៅហ្វីលីពីនបានថ្លែងថា ជានិច្ចកាល ប្រទេសចិនតែងតែដោះស្រាយជម្លោះដែនសមុទ្ររវាងចិននិងហ្វីលីពីនដោយសមរម្យតាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សា ។ រំពឹងថា ភាគីហ្វីលីពីនអាចគោរពតាមពាក្យសន្យារបស់ខ្លួន គោរពយ៉ាងប្រាកដប្រជានូវគំនិតឯកភាពរួមនិងការរៀបចំចាត់ចែងដែលបានឈានដល់ជាមួយភាគីចិន កុំធ្វើសកម្មភាពណាដែលបណ្តាលឱ្យស្ថានការណ៍នៅដែនសមុទ្រមានភាពកាន់តែស្មុគស្មាញនិងរួមសហការជាមួយភាគីចិនដើម្បីគ្រប់គ្រងស្ថានការណ៍នៅដែនសមុទ្រឱ្យបានលុ្អ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស