ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារចំពោះបុគ្គលិកមនុស្សធម៌
2024-08-20 15:04:37cri
Share with:

     ថ្ងៃទី១៩ខែសីហាគឺជាទិវាមនុស្សធម៌ពិភពលោក។លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាតាមវីដេអូនៅថ្ងៃដដែល  ដើម្បីសម្តែងការគោរពចំពោះបុគ្គលិកមនុស្សធម៌ និងអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារចំពោះបុគ្គលិកមនុស្សធម៌និងជនស៊ីវិលទាំងអស់។

      លោកGuterres បានថ្លែងថា  ឆ្នាំ២០២៣គឺជាឆ្នាំមួយដែលមានបុគ្គលិកមនុស្សធម៌ស្លាប់បាត់បង់ជីវិតច្រើនបំផុតតាំងពីមានកំណត់ត្រាមក។នៅតំបន់ហ្កាហ្សាប្រទេសស៊ូដង់និងកន្លែងផ្សេងទៀត  បុគ្គលិកមនុស្សធម៌និងជនស៊ីវិលកំពុងរងគ្រោះពីការវាយប្រហារកាប់សម្លាប់ បង្ករបួសស្នាមនិងចាប់ពង្រត់។

      យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិឱ្យដឹងថា  ក្នុងឆ្នាំ២០២៣  មានបុគ្គលិកមនុស្សធម៌ចំនួន២៨០នាក់បានស្លាប់បាត់បង់ជីបិតលើពិភពលោក ដែលបានបំបែកកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រ  ហើយមានបុគ្គលិកមនុស្សធម៌ចំនួន៧៨នាក់ទៀតត្រូវបានចាប់ពង្រត់និង១៩៦នាក់បានរងរបួស៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស