ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangHuningជួបសន្ទនាជាមួយលោកTô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តរៀតណាមនិងជាប្រធានរដ្ឋរៀតណាម
2024-08-20 15:05:51cri
Share with:

     ថ្ងៃទី១៩ខែសីហា  លោកWangHuningសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានជួបសន្ទនាជាមួយលោក Lâm   អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តរៀតណាមនិងជាប្រធានរដ្ឋរៀតណាមនៅទីក្រុងប៉េកាំង។

      លោកWangHuningបានលើកឡើងថា  ភាគីចិនរីករាយរួមជាមួយភាគីវៀតណាមក្នុងការអនុវត្តគំនិតឯកភាពដ៏សំខាន់នៃថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរនិងប្រទេសទាំងពីរ   ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាមឱ្យមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជា។

      លោក Lâmបានលើកឡើងថា  ភាគីវៀតណាមចងចាំជានិច្ចនិងថ្លែងអំណរគុណដល់ភាគីចិនដែលបានផ្តល់ជំនួយដ៏ធំធេងសម្រាប់ការរំដោះជាតិនិងការអភិវឌ្ឍនៃប្រទេសវៀតណាម  វៀតណាមមិនបំភ្លេចបំណងដើម និងចាត់ទុកគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរនិងប្រទេសទាំងពីរវៀតណាមនិងចិនជាការណែនាំ ដើម្បីពង្រឹងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យរវាងវៀតណាមនិងចិន ក៏ដូចជាកសាងសហគមន៍រួមវាសនាវៀតណាមនិងចិនដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស