ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគ្រាសបរទេសបាន“បោះឆ្នោតគាំទ្រ”ចំពោះសេដ្ឋកិច្ចចិនតាមរយៈប្រាក់ទុនជាក់ស្តែង
2024-08-20 09:13:46cri
Share with:


        តាំងពីចូលឆ្នាំនេះមក សហគ្រាសបរទេសបានបង្កើនការវិនិយោគនៅប្រទេសចិនជាបន្តបន្ទាប់ ហាក់ដូចជាបាន“បោះឆ្នោតគាំទ្រ”ចំពោះសេដ្ឋកិច្ចចិនតាមរយៈប្រាក់ទុន ។ នៅខែសីហា ក្រុមហ៊ុន ARBURG ពាណិជ្ជករផលិតម៉ាស៊ីនប្លាស្ទិករបស់ប្រទេសអាល្លឺម៉ង់បានសម្រេចចិត្តធ្វើផលិតកម្មនៅប្រទេសចិន ក្រុមហ៊ុនABB នៃប្រទេសស្វ៊ីស និងគម្រោងឥន្ធនៈហ្វូស៊ីលនៅឈូងសមុទ្រDa Yaនៃក្រុមហ៊ុន Exxon Mobil របស់អាមេរិកបាននាំគ្នាប្រកាសថា នឹងបង្កើនការវិនិយោគនៅប្រទេសចិន ។ របាយការណ៍ថ្មីបំផុតដែលក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិប្រកាសបានបង្ហាញឱ្យឃើញថា សហគ្រាសបរទេសដែលចូលរួមការផ្តល់បទសម្ភាសន៍ចំនួនលើសពី៤០ភាគរយបានសម្គាល់ឃើញថា កម្លាំងទាក់ទាញរបស់ទីផ្សារចិនបានកើនឡើង ។ ពិតមែនតែនិម្មាបនកម្មអន្តរជាតិមានបម្រែបម្រួលយ៉ាងណាក្តី ក៏ប្រទេសចិននៅតែជាគោលដៅវិនិយោគពេញនិយមដែលទទួលចំណាប់អារម្មណ៍ពីសំណាក់ពិភពលោកទាំងមូល

      តើជំនឿចិត្តរបស់ទុនបរទេសចំពោះទីផ្សារចិនគឺមកពីណា ? យើងអាចរកឃើញក្នុង “តារាងពន្ទុ”នៃដំណើរការសេដ្ឋកិច្ចចិននៅខែកក្កដា ដែលត្រូវបានប្រកាសនាពេលថ្មីៗកន្លងទៅនេះ ។ នៅខែកក្កដា តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានកើនឡើង៥,១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ក្នុងនោះ ល្បឿនកំណើននៃតម្លៃបន្ថែមរបស់មុខរបរផលិតគ្រឿងបរិក្ខារបានកើនឡើង០,៤ភាគរយបើប្រៀបធៀបនឹងខែមិថុនា សន្ទស្សន៍ផលិតកម្មនៃឧស្សាហកម្មសេវាកម្មបានកើនឡើង០,១ភាគរយបើប្រៀបធៀបនឹងខែមិថុនា លំហូរទំនិញនិងអ្នកធ្វើដំណើរបានកើនឡើង៦,៥ភាគរយនិង៤,៦ភាគរយដោយឡែកពីគ្នា ។ល។ ប្រឈមមុខនឹងបរិយាកាសអន្តរជាតិដែលមានភាពស្មុគស្មាញនិងតឹងរ៉ឹងនិងការរំខានពីកត្តាក្នុងរយៈពេលខ្លីដូចជាធាតុអាកាសអាក្រក់ជ្រុលក្នុងស្រុកចិនជាដើម សេដ្ឋកិច្ចចិនបានបន្តរក្សានិន្នាការអភិវឌ្ឍន៍ដែលមានភាពនឹងនរជាទូទៅ និងមានការវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាព ។

        ទីផ្សារគឺមានន័យថាឱកាសពាណិជ្ជកម្ម ។ បច្ចុប្បន្ននេះ ទីផ្សារប្រើប្រាស់ដ៏ធំធេងរបស់ចិនកំពុងត្រូវលើកកម្ពស់លំដាប់ថ្នាក់ជាបន្តបន្ទាប់ ដែលបាននាំមកនូវវិស័យវិនិយោគពេញនិយមនិងឱកាសពាណិជ្ជកម្មថ្មី ។

      ការច្នៃប្រឌិតថ្មីជាកម្លាំងចលករគន្លឹះរបស់សហគ្រាសសម្រាប់ការអភិវឌ្ឍជានិរន្តរភាព ។ នៅខែកក្កដាតម្លែបន្ថែមនៃឧស្សាហកម្មកម្មន្តសាលបច្ចេកទេសខ្ពស់ធុនមធ្យមនិងធំបានកើនឡើង១០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ពីខែមករាដល់ខែកក្កដា ផលិតផលវៃឆ្លាតនិងបៃតង ដូចជាបរិក្ខារសិប្បនិម្មិត និងរថយន្តថាមពលថ្មីជាដើមបានរក្សាកំណើន២ខ្ទង់ ។

យោងតាមការអនុវត្តវិធានការកំណែទម្រង់ដ៏ធំនិងសំខាន់មួយចំនួន ប្រទេសចិននឹងជំរុញឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរជាបន្តបន្ទាប់ ក្នុងន័យសម្រេចបាននូវគោលដៅសេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំ ក៏ដូចជានឹងចែករំលែកកាលានុវត្តភាពជាមួយពិភពលោក ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស