ក្រសួងពាណិជ្ជកម្មចិនថ្លែងថា៖កិច្ចប្រជុំកំពូលឆ្នាំ ២០២៤ នៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកនឹងបើកធ្វើនៅថ្ងៃទី ៤ ខែកញ្ញាខាងមុខ
2024-08-20 16:33:57cri
Share with:
នៅក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដែលបានធ្វើឡើងនៅថ្ងៃទី ២០ ខែសីហា មន្រ្តីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា កិច្ចប្រជុំកំពូលឆ្នាំ ២០២៤ នៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកនឹងបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងចិននិងអាហ្រ្វិកទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ដែលបានបង្កើនយ៉ាងប្រាកដប្រជានូវសុខុមាលភាពនិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសចិននិងអាហ្វ្រិក ៕