ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែសីហា ក្រុមការងារហិរញ្ញវត្ថុចិន-អាមេរិកបានបើកធ្វើកិច្ចប្រជុំលើកទី ៥ នៅទីក្រុងសៀងហៃ ។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់ប្រកបដោយភាពជំនាញ ជាក់ស្តែង ស្មោះត្រង់និងមានលក្ខណៈស្ថាបនាក្រោមប្រធានបទដូចជាការរៀបចំចាត់ចែងជាទូទៅស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយដែលបានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ស្ថានការណ៍សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងគោលនយោបាយរូបិយប័ណ្ណរបស់ចិននិងអាមេរិក ការលំនឹងនិងត្រួតពិនិត្យខាងហិរញ្ញវត្ថុព្រមទាំងការទូទាត់ឆ្លងដែននិងទិន្នន័យជាដើម ។ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្តរក្សាការប្រាស្រ័យទាក់ទង ៕