ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្រ្តីចិននឹងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនិងបេឡារុស
2024-08-20 11:26:33cri
Share with:

    តបតាមការអញ្ជើញរបស់លោក Mikhail Vladimirovich Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ីនិងលោក Roman Golovchenko នាយករដ្ឋមន្ត្រីបេឡារុស លោក Li Qiang នាយករដ្ឋមន្រ្តីចិននឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែសីហាដើម្បីធ្វើជាសហអធិបតីក្នុងកិច្ចជំនួបតាមពេលកំណត់លើកទី ២៩ រវាងនាយករដ្ឋមន្ត្រីចិននិងរុស្ស៊ីព្រមទាំងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនិងបេឡារុស ។

    នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅថ្ងៃទី ១៩ ខែសីហា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ឆ្នាំនេះគឺជាខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ីនិងជាឆ្នាំចាប់ផ្តើមនៃ"ឆ្នាំវប្បធម៌ចិន-រុស្ស៊ី" ។ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅរុស្ស៊ី លោក Li Qiang នាយករដ្ឋមន្រ្តីចិននិងលោក Mikhail Vladimirovich Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ីនឹងធ្វើជាសហអធិបតីក្នុងកិច្ចជំនួបតាមពេលកំណត់លើកទី ២៩ រវាងនាយករដ្ឋមន្ត្រីចិននិងរុស្ស៊ីដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការជាក់ស្តែងនិងបញ្ហាសំខាន់ៗដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ។

    លោកស្រី Mao Ning បានលើកឡើងថា ប្រទេសចិននិងបេឡារុសគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគ្រប់កាលៈទេសៈ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិននិងបេឡារុសបានរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ។ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅបេឡារុស លោក Li Qiang នាយករដ្ឋមន្រ្តីចិននឹងជួបពិភាក្សាការងារជាមួយលោក Roman Golovchenko នាយករដ្ឋមន្ត្រីបេឡារុសដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស