នាពេលថ្មីៗកន្លងទៅនេះ ពិព័រណ៍ទំនិញអាស៊ីកណ្តាលនិងខាងត្បូងលើកទី១៤ក្រុង Kashgarភូមិភាគស្វយ័តស៊ីនជាំង នៃប្រទេសចិន បានបើកធ្វើនៅក្រុង Kashgar ។ សហគ្រាសបរទេសចំនួន១៣៥ដែលមកពីប្រទេសនិងតំបន់៣៥ និងសហគ្រាសចិនចំនួន៥៥០បានចូលរួមការតាំងពិព័រណ៍ ។ ពិព័រណ៍លើកនេះបានរៀបចំប្លុកពិព័រណ៍ឌីជីថលូបនីយកម្មនិងបច្ចេកទេសខ្ពស់និងថ្មី ប្លុកពិព័រណ៍ព័ត៌មានអវកាសនិងថាមពលថ្មី និងប្លុកពិព័រណ៍វាយនភណ្ឌ សម្លៀកបំពាក់ ផលិតផលទេសចរណ៍វប្បធម៌ បរិក្ខារនិងផលិតផលសម្រាប់ធ្វើដំណើរជាដើម ៕