ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តើ"ការធ្វើទេសចរណ៍នៅចិន"ពេញនិយមប៉ុណ្ណា?ជនបរទេសជាង ១៧ លាននាក់ "បានធ្វើដំណើរទៅកាន់ប្រទេសចិន" ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៤
2024-08-20 17:12:22cri
Share with:

"ការធ្វើទេសចរណ៍នៅចិន"បានមានភាពពេញនិយមនៅលើបណ្តាញអ៊ីនធឺណិត ។ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៤ នេះ ជនបរទេសចំនួន ១៧.២៥៤ លាននាក់បានចូលប្រទេសចិនតាមរយៈច្រកទ្វារអន្តរជាតិនានាដែលបានកើនឡើង ១២៩.៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ជនបរទេសកាន់តែច្រើនឡើងៗកំពុងចូលរួមក្នុង"ការធ្វើទេសចរណ៍នៅចិន" ។

រដ្ឋបាលអន្តោប្រវេសន៍ជាតិចិនបានចេញផ្សាយតួលេខស្ថិតិថ្មីបំផុតនៅថ្ងៃទី ១៩ ខែសីហាថា ក្នុងរយៈពេលប្រាំពីរខែដំបូង មានមនុស្សចំនួន ៣៤១ លាននាក់បានចេញចូលតាមច្រកទ្វារអន្តរជាតិរបស់ប្រទេសចិន កើនឡើង ៦២.៣៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ទិដ្ឋាការដែលចេញដោយច្រកទ្វារអន្តរជាតិមានចំនួន ៨៤.៦ ម៉ឺនលើក ដែលបានកើនឡើង ១៨២.៩%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នៃ ២០២៣ ជនបរទេសដែលមកទស្សនាប្រទេសចិនត្រូវបានគេរំពឹងថា នឹងជំរុញទីផ្សារប្រើប្រាស់ដល់ទៅជាង ១០០ ពាន់លានយាន់ប្រាក់ចិន ។

រដូវក្តៅនេះ អ្នកធ្វើមាតិកាប្លុកបរទេសមួយចំនួនធំបានថតរូបនិងបង្ហោះសារបង្ហាញពីអ្វីដែលពួកគេបានឃើញនិងបានឮក្នុងអំឡុងពេលពួកគេធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសចិន ចំនួននៃការចូលមើលនៅលើគេហទំព័រជាភាសាបរទេសបានលើសពី ១ ពាន់លាន ធ្វើឱ្យមានទំនោរ "បែបចិន" ។

លោក Liu Haitao អនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍ជាតិចិនបានថ្លែងថា "ភាគលាភនៃគោលនយោបាយត្រូវបានរំលេចចេញបន្ថែមទៀត និងក្លាយជា 'លេខកូដចរាចរណ៍' សម្រាប់ភ្ញៀវទេសចរបរទេសមកប្រទេសចិននៅពេលដែលពួកគេចង់មក។

មានគោលនយោបាយនិងវិធានការជាង ១១០ ដើម្បីជួយសម្រួលដល់ជនបរទេសក្នុងការចូលមកប្រទេសចិន ហើយយើងបន្តបង្កើនប្រសិទ្ធភាពនៃការចូលដែនដោយលើកលែងទិដ្ឋាការ ការឆ្លងកាត់ដោយលើកលែងទិដ្ឋាការនិងគោលនយោបាយចេញទិដ្ឋាការតាមច្រក ។ល ។ជនបរទេសកាន់តែច្រើនឡើងៗមកប្រទេសចិន ដើម្បីទស្សនាភាពស្រស់ស្អាតនៃប្រទេសចិនក្នុងយុគសម័យថ្មី ។

គោលនយោបាយលើកលែងទិដ្ឋាការឆ្លងកាត់រយៈពេល ១៤៤ ម៉ោងត្រូវបានពង្រីកដល់ ៣៧ ច្រកទ្វារអន្តរជាតិនិង ៥៤ ប្រទេស ។ គោលនយោបាយលើកលែងទិដ្ឋាការឆ្លងកាត់ត្រូវបានអនុវត្តតាំងពីខែមករា ឆ្នាំ ២០១៣ ហើយប្រទេសដែលអាចអនុវត្តបាន ច្រកទ្វារអន្តរជាតិនៃការអនុវត្ត រយៈពេលនៃការស្នាក់នៅនិងតំបន់សកម្មភាពត្រូវបានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ ។ 

ប្រទេសចិនបានបើកដំណើរការជាបន្តបន្ទាប់នូវការលើកលែងទិដ្ឋាការរយៈពេល ១៤៤ ម៉ោងសម្រាប់ក្រុមទេសចរណ៍បរទេសពីហុងកុងនិងម៉ាកាវទៅកាន់ខេត្តក្វាងទុង ក្រុមទេសចរណ៍មកពីប្រទេសអាស៊ានចូលដែនចិនក្នុងទីក្រុង Guilin ភូមិភាគស្វាយ័ត Guangxi ដោយលើកលែងទិដ្ឋាការ ១៤៤ ម៉ោង បុគ្គលមកពី ៥៩ ប្រទេសអាចចូល ខេត្ត Hainan ដោយលើកលែងទិដ្ឋាការរយៈពេល ៣០ ថ្ងៃ និងគោលនយោបាយ ដូចជាការលើកលែងទិដ្ឋាការរយៈពេល ១៥ ថ្ងៃសម្រាប់ក្រុមទេសចរណ៍បរទេសដែលចូលខេត្តជាប់មាត់សមុទ្រដោយកប៉ាល់ទេសចរណ៍ ។ ថ្មីៗកន្លងទៅនេះ គោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ១៤៤ ម៉ោងសម្រាប់ក្រុមទេសចរណ៍បរទេសពីហុងកុងនិងម៉ាកាវ ចូលខេត្ត Hainanបានណែនាំផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវទេសចរបរទេសជាង ៥.៩ លាននាក់ ។

បន្ធូរបន្ថយលក្ខខណ្ឌនៃការស្នើសុំទិដ្ឋាការតាមច្រកទ្វារអន្តរជាតិបន្ថែមទៀត ផ្តល់ជូនអ្នកវិនិយោគធុរកិច្ចបរទេសជាមួយនឹងទិដ្ឋាការចូលឡើងវិញនិងសេវាកម្មងាយស្រួលផ្សេងទៀត ដើម្បីធានាថាអ្នកជំនួញបរទេសអាចមកស្នាក់នៅនៅពេលណាដែលពួកគេចង់មក ។

ជនបរទេសកាន់តែច្រើនឡើងកំពុង"ធ្វើដំណើរកម្សាន្តកាន់ប្រទេសចិន" ហើយឥទ្ធិពលដ៏សំខាន់បំផុតគឺការជម្រុញទីផ្សារទេសចរណ៍ចូលដែនរបស់ប្រទេសចិន ។ យោងតាមទិន្នន័យសាធារណៈពីរដ្ឋបាលស្ថិតិជាតិចិនក្នុងឆ្នាំ ២០២៣ ថ្លៃចំណាយប្រើប្រាស់ប្រចាំថ្ងៃជាមធ្យមរបស់ជនបរទេសដែលមកទស្សនាប្រទេសចិនគឺ ៣៤៥៩ យាន់ប្រាក់ចិន ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៤ នេះត្រូវបានគេរំពឹងថា នឹងជំរុញការប្រើប្រាស់ដោយផ្ទាល់ដល់ជាង ១០០ ពាន់លានយាន់ប្រាក់ចិន ។

ក្នុងជំហានបន្ទាប់ រដ្ឋបាលអន្តោប្រវេសន៍ជាតិចិននឹងបន្តកែលម្អគោលនយោបាយលើកលែងទិដ្ឋាការឆ្លងដែន ពង្រីកវិសាលភាពនៃសកម្មភាព បង្កើនតំបន់ភ្ជាប់ កែលម្អប្លង់បើកទូលាយនិងធ្វើការជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីកែលម្អភាពងាយស្រួលដល់ជនបរទេសដែលចូលមកប្រទេសចិន ។

សូមស្វាគមន៍អ្នកទាំងអស់គ្នាមកទស្សនាប្រទេសចិន  ប្រទេសចិនតែងតែបើកទ្វារសម្រាប់មនុស្សគ្រប់រូប  ។ នេះគឺជាការអញ្ជើញទៅកាន់ពិភពលោក ៕

 

                                    

អ្នកបកប្រែ:王幸
ប្លុកពិសេស