ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សិក្ខាសាលាកម្មាភិបាលថ្នាក់មជ្ឈិមចិនសិក្សាអំពីគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping និងស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០
2024-08-20 11:12:29cri
Share with:

ក្រោមការអនុញ្ញាតពីគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនស្តចិន ពីខែសីហាដល់ខែកញ្ញាឆ្នាំនេះ សាលាបក្សបានរៀបចំសិក្ខាសាលាកម្មាភិបាលថ្នាក់មជ្ឈិមដើម្បីសិក្សាពីគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping និងស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនស្តចិនអាណត្តិទី២០ចំនួនបួនវគ្គ ។ ព្រឹកថ្ងៃទី១៩ខែសីហា សិក្ខាសាលាវគ្គទីមួយបានបើកធ្វើ លោក Li Ganjie សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនស្តចិននិងជារដ្ឋមន្ត្រីក្រសួងចាត់តាំងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ដោយគូសបញ្ជាក់ថា ត្រូវរៀនសូត្រពីគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping និងស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនស្តចិនអាណត្តិទី២០ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីស្វែងយល់យ៉ាងស៊ីជម្រៅនូវអត្ថន័យប្រកបដោយលក្ខណៈសម្រេចនៃ ភាពជាក់លាក់ចំនួនពីរ ធ្វើ ការគាំពារចំនួនពីរយ៉ាងមុតមាំ ប្រមូលផ្តុំគំនិតនិងប្រតិបត្តិការឱ្យរួមបញ្ចូលជាមួយស្មារតីកិច្ចប្រជុំពេញអង្គ ប្រមូលផ្តុំតម្រិះប្រាជ្ញានិងកម្លាំងសម្រាប់ការអនុវត្តជាក់ស្តែងនូវភារកិច្ចជាគោលដៅដែលកំណត់ដោយកិច្ចប្រជុំពេញអង្គ ដើម្បីរួមចំណែកកាន់តែធំក្នុងការធ្វើឱ្យកំណែងទម្រង់មានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀតនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស