ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនថ្លែងថា ចិនជាអ្នកគាំទ្រយ៉ាងមុតមាំចំពោះ《សន្ធិសញ្ញាស្តីពីពាណិជ្ជកម្មអាវុធ》ជាប់រហូត
2024-08-20 12:17:26cri
Share with:

កាលពីថ្ងៃទី១៩ខែសីហាតាមម៉ោងក្នុងតំបន់ លោក Shen Jian ឯកអគ្គរដ្ឋទូតទទួលបន្ទុកការកាត់បន្ថយសព្វាវុធរបស់ចិនបានដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតនៃរដ្ឋហត្ថលេខីលើកទី១០នៃសន្ធិសញ្ញាស្តីពីពាណិជ្ជកម្មអាវុធដែលបើកធ្វើនៅក្រុងហ្សឺណែវ ។

លោក Shen Jian បានលើកឡើងក្នុងកិច្ចប្រជុំជជែកដេញដោលជាធម្មតាថា ប្រទេសចិនចូលរួមសន្ធិសញ្ញានេះជាផ្លូវការនៅឆ្នាំ២០២០ បានបង្ហាញយ៉ាងពេញលេញនូវសេចក្តីស្មោះត្រង់និងការប្តេជ្ញាចិត្តរបស់ភាគីចិនក្នុងការការពារប្រព័ន្ធអភិបាលកិច្ចសកល គាំទ្រពហុភាគីនិយមនិងជំរុញការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ ។

លោក Shen Jian បានគូសបញ្ជាក់ថា ចិនជាអ្នកគាំទ្រយ៉ាងមុតមាំនិងជាអ្នកអនុវត្តយ៉ាងស្មោះត្រង់នូវសន្ធិសញ្ញាស្តីពីពាណិជ្ជកម្មអាវុធជាប់រហូតមក ហើយក៏ជាអ្នករួមចំណែកយ៉ាងសកម្មនៃអភិបាលកិច្ចលើការធ្វើពាណិជ្ជកម្មអាវុធសកលផងដែរ ។ អំពីបញ្ហាពាណិជ្ជកម្មអាវុធ ភាគីចិនបានបង្កើតប្រព័ន្ធគោលនយោបាយនិងច្បាប់កំណត់ខាងការនាំចេញសព្វាវុធដ៏មានសុក្រឹតភាពនិងគោរពតាមគោលការណ៍ចំនួនបីស្តីពីការនាំចេញសព្វាវុធយ៉ាងតឹងរ៉ឹង ។ ចិនប្រឆាំងនឹង ការចាក់សាំងលើភ្លើងនៅតំបន់ដែលកើតមានការប៉ះទង្គិច ហើយប្រឆាំងនឹងការធ្វើនយោបាយនីយកម្មនិងឧបករណ៍ភាវូបនីយកម្មចំពោះបញ្ហាពាណិជ្ជកម្មអាវុធនិងសន្ធិសញ្ញានេះ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស