ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ជួបសន្ទនាជាមួយអ្នកដឹកនាំសភាបរទេសដែលអញ្ជើញចូលរួមសកម្មភាពរំលឹកខួបទី៤០នៃការដែលសភាតំណាងប្រជាជនចិនចូលជាសមាជិកនៃសហភាពអន្តរសភា និងសិក្ខាសាលាសមាជិកសភានៃប្រទេសកំពុងអភិវឌ្ឍន៍
2024-08-20 21:12:18cri
Share with:

      

     រសៀលថ្ងៃទី ២០ ខែសីហា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយអ្នកដឹកនាំសភាបរទេសដែលអញ្ជើញចូលរួមសកម្មភាពរំលឹកខួបទី៤០នៃការដែលសភាតំណាងប្រជាជនចិនចូលជាសមាជិកនៃសហភាពអន្តរសភា និងសិក្ខាសាលាសមាជិកសភានៃប្រទេសកំពុងអភិវឌ្ឍន៍លើកទី៦ ។

លោក Xi Jinping បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់អ្នកដឹកនាំសភានៃប្រទេសនានា ដោយលើកឡើងថា ពិតមែនតែបណ្តាប្រទសនានាមានសភាពការណ៍ជាតិនិងលក្ខខណ្ឌខុសៗគ្នាក៏ដោយ ក៏ប៉ុន្តែពួកយើងសុទ្ធតែជាបងប្អូនល្អនិងដៃគូល្អដែលមានឆន្ទៈដូចគ្នា ។ ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាប្រទេសនានា ផ្តួចផ្តើមឱ្យមានពហុប៉ូលភាវូបនីយកម្មពិភពលោកដ៏ស្មើភាពនិងមានរបៀបរៀបរយ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ក្នុងន័យជំរុញកិច្ចកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។

លោក  Xi Jinping បានគូសបញ្ជាក់ថា ជានិច្ចកាល ប្រទេសចិនតែងតែជាសមាជិកមួយនៃ “ប្រទេសសកលខាងត្បូង” ហើយរីករាយរួមសហការជាមួយបណ្តាប្រទេសនានា ជំរុញការសម្រេចបាននូវការធ្វើទំនើបកម្មសកលលោកដែលមានការអភិវឌ្ឍដោយសន្តិភាព ធ្វើកិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងមានវិបុលភាពរួម ក៏ដូចជារួមគ្នាធ្វើជាកម្លាំងសម្រាប់លំនឹងការគាំពារសន្តិភាព កម្លាំងដ៏សំខាន់ក្នុងការបើកទូលាយនិងអភិវឌ្ឍ កម្លាំងស្ថាបនាក្នុងអភិបាលកិច្ចសកល និងជាកម្លាំងជំរុញក្នុងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស