នៅថ្ងៃទី១៨ខែសីហា សន្និសីទសារព័ត៌មានលើកទី២ស្តីពីសមិទ្ធផលនៃការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនៅខ្ពង់រាបQinghai-Xizang ត្រូវបានប្រារព្ធឡើងនៅភូមិភាគស្វយ័តXizang ។ អ្នកជំនាញស្រាវជ្រាវខាងវិទ្យាសាស្ត្រមកពីវិទ្យាស្ថានខ្ពង់រាបQinghai-Xizangនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បណ្ឌិត្យសភាវិទ្យាសាស្ត្រឧតុនិយមចិន និងអង្គភាពផ្សេងទៀតបានជួបជុំគ្នានៅទីក្រុងឡាសា ដើម្បីប្រកាសពីសមិទ្ធផលសំខាន់ៗនៃបេសកកម្មសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រសំខាន់ៗចំនួនដប់ក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមកនេះ៕