ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជនបរទេសចូលដែនចិនកើនឡើងចំនួន១២៩.៩ភាគរយ!គោលនយោបាយសម្រួលការចូលដែនបានការធ្វើទេសចរណ៍ក្នុងដែនប្រទេសចិន
2024-08-19 15:26:06cri
Share with:

    ថ្ងៃទី១៩ខែសីហា  ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌ក្រោមប្រធានបទ"ការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់"។លោកLiu Haitaoនាយករងនៃរដ្ឋបាលជាតិអន្តោប្រវេសន៍ចិនបានធ្វើបទបង្ហាញថា  ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំនេះ  ជនបរទេសដែលចូលដែនចិនតាមច្រកព្រំដែនទូទាំងប្រទេសមានចំនួន១៧.២៥៤លាននាក់ កើនឡើង១២៩.៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ការផ្តល់ជូនទិដ្ឋាការមានចំនួន៨៤ម៉ឺន៦ពាន់លើក កើនឡើង១៨២.៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។

   លោក Liu Haitaoបានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ  ស្របពេលដែលសហជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីក្របខណ្ឌលើកលែងទិដ្ឋាការចំពោះប្រទេសកាន់តែច្រើនឡើងៗ   រដ្ឋបាលជាតិអន្តោប្រវេសន៍ចិនបានដាក់ចេញគោលនយោបាយមួយចំនួន ដើម្បីផ្តល់ភាពងាយស្រួលដល់ជនបរទេសដែលចូលដែនប្រទេសចិន។គោលនយោបាយទាំងនេះបានដើរតួនាទីយ៉ាងស៊ីសង្វាក់គ្នាដែលជំរុញការធ្វើទេសចរណ៍ក្នុងដែនរបស់ប្រទេសចិនដោយផ្ទាល់។ យោងតាមទិន្នន័យបើកចំហរបស់រដ្ឋបាលជាតិស្ថិតិចិនក្នុងឆ្នាំ២០២៣  ការប្រើប្រាស់ប្រចាំថ្ងៃជាមធ្យមរបស់ជនបរទេសដែលធ្វើទេសចរណ៍នៅប្រទេសចិនមានចំនួន៣៤៥៩យាន់ប្រាក់ចិនដែលនឹងជំរុញការប្រើប្រាស់ដោយផ្ទាល់ជាង១០០ប៊ីលានយាន់ប្រាក់ចិនបើតាមការប៉ាន់ប្រមាណ។នៅជំហានបន្ទាប់  រដ្ឋបាលជាតិអន្តោប្រវេសន៍ចិននឹងបន្តធ្វើឱ្យប្រសើរឡើងនិងកែលម្អគោលនយោបាយនិងវិធានការដូចជាការឆ្លងកាត់ដែនចិនដោយលើកលែងទិដ្ឋាការជាដើម  និងសកម្មសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ភាពងាយស្រួលសម្រាប់ជនបរទេសដែលចូលទស្សនាប្រទេសចិន៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស