ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLee Jae-myungបន្តជាប់ឆ្នោតជាប្រធានបក្សមិនកាន់អំណាចធំបំផុតរបស់កូរ៉េខាងត្បូង
2024-08-19 11:17:34cri
Share with:

      ថ្ងៃទី១៨ខែសីហា បក្សប្រជាធិបតេយ្យរួមដែលជាបក្សមិនកាន់អំណាចធំបំផុតរបស់កូរ៉េខាងត្បូងបានធ្វើសមាជទូទាំងប្រទេស លោកLee Jae-myungបេក្ខជនប្រធានបក្សបានឈ្នះក្នុងការបោះឆ្នោតដោយទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ ហើយបន្តតំណែងដោយជោគជ័យ។

      តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានYonhapកូរ៉េខាងត្បូងបានឱ្យដឹងថា ក្នុងខណៈពេលថ្លែងសុន្ទរកថាក្នុងពិធីចូលកាន់មុខតំណែង លោកLee Jae-myungបានលើកឡើងថា ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្នគឺស្តារជីវភាពរស់នៅរបស់ប្រជាជននិងសេដ្ឋកិច្ចឡើងវិញ ក្នុងកិច្ចជំនួបជាមួយលោកYoonSeok-youlប្រធានាធិបតីលើកមុន ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមស្តីពីការជួបពិភាក្សាគ្នាអំពីគោលនយោបាយជាតិដោយគ្រប់ពេលវេលា ដូច្នេះ រំពឹងថានឹងជួបជាមួយលោកប្រធានធិបតីម្តងទៀត។ លោកក៏បានស្នើថានឹងធ្វើកិច្ចចរចាជាមួយមេដឹកនាំបក្សអំណាចប្រជាជនដែលជាបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង ដើម្បីពិគ្រោះពិភាក្សាអំពីភារកិច្ចបន្ទាន់នាពេលបច្ចុប្បន្ន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស