អ្នកនាំពាក្យរដ្ឋបាលឆ្មាំសមុទ្រចិនបានថ្លែងសុន្ទរកថាអំពីរឿងដែលនាវាឆ្មាំសមុទ្រហ្វីលីពីនបំពានចូលថ្មប៉ប្រះទឹកRen'aiដោយខុសច្បាប់។
លោកGanYuអ្នកនាំពាក្យរដ្ឋបាលឆ្មាំសមុទ្រចិនបានថ្លែងថា នៅវេលាប្រហែលម៉ោង៦ ថ្ងៃទី១៩ខែសីហា បន្ទាប់ពីការបំពានចូលលំហទឹកនៅក្បែរថ្មប៉ប្រះទឹកXianBinនៃប្រជុំកោះNanShaប្រទេសចិនដោយខុសច្បាប់ ហើយត្រូវរងការរាំងខ្ទប់ នាវាឆ្មាំសមុទ្រហ្វីលីពីនលេខ៤៤១០បានបំពានចូលលំហទឹកនៅក្បែរថ្មប៉ប្រះទឹកRen'aiនៃប្រជុំកោះNanShaប្រទេសចិនដោយខុសច្បាប់ម្តងទៀត ដោយមិនអើពើនឹងការព្រមានជាច្រើនលើកនិងការហាមមិនឱ្យបើកចូល។ ឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រងចំពោះនាវាហ្វីលីពីនដែលបង្ករឿងហេតុតាមផ្លូវច្បាប់។
ភាគីហ្វីលីពីនបានបង្ករឿងហេតុម្តងហើយម្តងទៀត ដែលបានល្មើសនឹងការរៀបចំចាត់ចែងជាបណ្តោះអាសន្នរវាងភាគីទាំងពីរចិននិងហ្វីលីពីនស្តីពីការផ្តល់សម្ភារៈប្រើប្រាស់ជាប្រចាំថ្ងៃដល់នាវាដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹកRen'ai ដែលជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរនូវអធិបតេយ្យភាពរបស់ចិន ក៏ដូចជាបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ យើងដាស់តឿនឱ្យភាគីហ្វីលីពីនបញ្ឈប់ភ្លាមនូវទង្វើរំលោភសិទ្ធិនិងបង្កហេតុ បើពុំនោះសោត ហ្វីលីពីននឹងត្រូវរ៉ាប់រងផលវិបាកទាំងអស់ដែលបណ្តាលមកពីរឿងនេះ៕