លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិននិងតំណាងភាគីរុស្ស៊ីនឹងធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំលើកទី ២៨ នៃគណៈកម្មាធិការរៀបចំកិច្ចជំនួបតាមពេលកំណត់រវាងនាយករដ្ឋមន្ត្រីចិននិងរុស្ស៊ី
2024-08-19 13:00:00cri
Share with:
ពេលថ្មីៗនេះ លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា ឆ្លងតាមការពិភាក្សានិងកំណត់ដោយភាគីចិននិងរុស្ស៊ី កិច្ចប្រជុំលើកទី ២៨ នៃគណៈកម្មាធិការរៀបចំកិច្ចជំនួបតាមពេលកំណត់រវាងនាយករដ្ឋមន្ត្រីចិននិងរុស្ស៊ីនឹងបើកធ្វើនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែសីហា ។ លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិននិងលោក Dmitry Chernyshenko ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីនឹងធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំលើកនេះ ៕