តបតាមការអញ្ជើញរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិន លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា ។ នៅយប់ថ្ងៃទី ១៨ ខែសីហានេះ លោក តូ ឡឹម បានធ្វើដំណើរទៅដល់ក្រុងប៉េកាំង ។ មុនពេលធ្វើដំណើរទៅដល់ក្រុងប៉េកាំង គណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលដឹកនាំដោយលោក តូ ឡឹម បានទៅធ្វើទស្សនកិច្ចនៅទីក្រុងក្វាងចូវ ៕