ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព្រះមហាក្សត្រថៃចេញព្រះរាជក្រឹត្យតែងតាំងលោកស្រី Paetongtarn Shinawatra ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីជាផ្លូវការ
2024-08-19 10:39:15cri
Share with:

កាលពីថ្ងៃទី១៨ខែសីហាតាមម៉ោងក្នុងតំបន់ តំណាងសភាជាន់ទាបនៃប្រទេសថៃបានប្រកាសព្រះរាជក្រឹត្យថា ព្រះបាទ Maha Vajiralongkorn ព្រះមហាក្សត្រថៃទ្រង់រាជានុញ្ញាតឱ្យលោកស្រី Paetongtarn Shinawatra ឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីថៃអាណត្តិថ្មីជាផ្លូវការ ។

ថ្ងៃដដែល លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថ្មីរបស់ថៃបានថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីឡើងកាន់មុខតំណែងថា លោកស្រីរំពឹងថា ថៃនឹងធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាមួយប្រទេសចិន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ខែសីហា សភាជាន់ទាបថៃបានរៀបចំធ្វើកិច្ចប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី ។ លោកស្រី Paetongtarn Shinawatra ទទួលបានការគាំទ្រពីសមាជិកសភាជាន់ទាបលើសពីពាក់កណ្តាល ហើយត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីអាណត្តិថ្មីរបស់ថៃ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស