នាពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយទិន្នន័យអំពីដំណើរការសេដ្ឋកិច្ចជាតិប្រចាំខែកក្កដា ។ ទិន្នន័យថ្មីបំផុតបានបង្ហាញឱ្យឃើញថា ពីខែមករាដល់ខែកក្កដា តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំ បានកើនឡើង៥,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ នៅខែកក្កដា ក្នុងចំណោមប្រភេទឧស្សាហកម្មធំៗចំនួន៤១ តម្លៃបន្ថែមរបស់ឧស្សាហកម្មចំនួន២២ប្រភេទបានរក្សាកំណើនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងចំណោមផលិតផលឧស្សាហកម្មចំនួន៦១៩ប្រភេទដែលបានធ្វើស្ថិតិ បរិមាណផលិតនៃផលិតផលចំនួន៣៦៧ប្រភេទបានរក្សាកំណើនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
អ្នកវិភាគបានថ្លែងថា ស្របនឹងនយោបាយលំនឹងកំណើនបានផ្តល់ការទ្រទ្រង់កាន់តែខ្លាំងឡើងៗ សេដ្ឋកិច្ចឧស្សាហកម្មបានដើរតួនាទីជាយុថ្កាកាន់តែលេចធ្លោ ។ នៅជំហានក្រោយ ត្រូវលើកកម្ពស់តម្រូវការមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ពូនជ្រំកម្លាំងផលិតកម្មគុណភាពថ្មី ជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ដើម្បីជំរុញការលើកកម្ពស់គុណភាពនៃសេដ្ឋកិច្ចឧស្សាហកម្មប្រកបដោយប្រសិទ្ធភាព និងមានបរិមាណកំណើនក្នុងកម្រិតសមហេតុផល ៕