ថ្ងៃទី១៧ ខែសីហា កិច្ចប្រជុំកំពូលសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) លើកទី ៤៤ ដែលមានរយៈពេលមួយថ្ងៃ បានប្រារព្ធឡើងនៅទីក្រុង Harare រដ្ឋធានីនៃប្រទេសហ្ស៊ីមបាវ៉េ ។ កិច្ចប្រជុំនេះបានផ្តោតសំខាន់លើប្រធានបទដូចជា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងឧស្សាហូបនីយកម្ម។
ប្រមុខរដ្ឋនិងតំណាងនៃរដ្ឋាភិបាលប្រទេសSADC ចំនួន ១៦ បានចូលរួមកិច្ចប្រជុំនេះ។លោក Mnangagwa ប្រធានាធិបតីហ្ស៊ីមបាវ៉េបានថ្លែងសុន្ទរកថាថា បណ្តាប្រទេស SADC ត្រូវតែអនុវត្តយុទ្ធសាស្រ្តប្រកបដោយភាពច្នៃប្រឌិតថ្មីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់ ដើម្បីជំរុញកំណើនខ្សែសង្វាក់តម្លៃ ជាពិសេស ដើម្បីបន្ថែមតម្លៃដល់ធនធានរ៉ែដ៏សម្បូរបែបនិងធនធានធម្មជាតិផ្សេងទៀតក្នុងតំបន់ ។ SADC នឹងបន្តអនុវត្តយ៉ាងខ្លាំងក្លានូវគម្រោង និងផែនការដែលជំរុញការអភិវឌ្ឍក្នុងតំបន់។ ទន្ទឹមនឹងនេះ បណ្តាប្រទេសSADC ត្រូវតែគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព និងសិទ្ធិក្នុងការសម្រេចចិត្តដោយម្ចាស់ការផ្នែកសេដ្ឋកិច្ចផងដែរ៕