លោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា។ ថ្ងៃទី ១៨ ខែសីហា លោក To Lam បានធ្វើដំណើរទៅដល់ក្រុងក្វាងចូវ ប្រទេសចិន ព្រមនិងជួបសំណេះសំណាលជាមួយតំណាងឥស្សរជនចិនមានមេត្រីភាពជាមួយវៀតណាម។
នៅក្នុងជំនួបនេះ ឥស្សរជនចិនមានមេត្រីភាពជាមួយវៀតណាមបានចែករំលែកពីរឿងរ៉ាវផ្សេងៗដែលបង្ហាញពីចំណងមិត្តភាពរវាងចិននិងវៀតណាម។ លោកTo Lam បានរំលឹកឡើងវិញនូវការប្រាស្រ័យទាក់ទងមិត្តភាពរវាងថ្នាក់ដឹកនាំជំនាន់ចាស់របស់វៀតណាមនិងចិន និងបានថ្លែងថា វៀតណាមយកចិត្តទុកដាក់ខ្ពស់និងថែរក្សាចំណងមិត្តភាពជាប្រពៃណី “សមមិត្តបូកបងប្អូន” រវាងវៀតណាមនិងចិន ព្រមនិងតម្កល់ការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាអាទិភាពជារៀងរហូត ៕