ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ ធ្វើកិច្ចជំនួបក្រៅផ្លូវការ
2024-08-17 14:45:07cri
Share with:


 

កាលពីថ្ងៃទី១៦ ខែសីហា កិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការបរទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃបានបើកធ្វើនៅក្រុងឈៀងម៉ៃ ប្រទេសថៃ។

លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិនបានថ្លែងថា ប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ គឺជាអ្នកជិតខាងនឹងគ្នា ហើយស្ថានការណ៍បច្ចុប្បន្ននៅមីយ៉ាន់ម៉ាគួរឱ្យព្រួយបារម្ភ។ យើងគួរតែប្រកាន់ខ្ជាប់នូវខ្សែបន្ទាត់ចំនួនបីលើបញ្ហាមីយ៉ាន់ម៉ា ពោលគឺ មីយ៉ាន់ម៉ាមិនត្រូវកើតមានជម្លោះផ្ទៃក្នុង ឬសង្គ្រាមផ្ទៃក្នុង មិនត្រូវដកចេញពីក្រុមគ្រួសារអាស៊ាន ហើយមិនត្រូវអនុញ្ញាតឱ្យមានការជ្រៀតចូលនិងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅឡើយ។

សំដៅចំពោះការនេះ លោក Wang Yi បានលើកសំណើមួយចំនួនដូចតទៅ៖

ទី១ រួមគ្នាគាំទ្រប្រទេសមីយ៉ាន់ម៉ាក្នុងការជំរុញដំណើរការសន្តិភាពនិងការផ្សះផ្សា ក្នុងស្រុកប្រកបដោយសណ្តាប់ធ្នាប់និងស្របតាមច្បាប់ ។

ទី២ រួមគ្នាជួយប្រជាជនមីយ៉ាន់ម៉ា ដើម្បីជម្នះការលំបាកនាពេលបច្ចុប្បន្ន ។

ទី៣ រួមគ្នាគាំទ្រការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាឱ្យបានសមរម្យតាមវិធីសាស្ត្រអាស៊ាន គាំទ្រអាស៊ានក្នុងការរក្សាសាមគ្គីភាព គាំទ្រឋានៈកណ្តាលរបស់អាស៊ាន និងត្រូវប្រុងប្រយ័ត្នចំពោះកម្លាំងខាងក្រៅដែលរំខានដល់ស្ថានការណ៍ និងធ្វើឱ្យជម្លោះឡើងកម្តៅ។

 

អ្នកបកប្រែ:马小青
ប្លុកពិសេស