នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់លោក Abinader ប្រធានាធិបតីនៃសាធារណរដ្ឋដូមីនិក លោក Jin Zhuanglong បេសកជនពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន បានចូលរួមពិធីឡើងកាន់តំណែងជាប្រធានាធិបតីដូមីនិកអាណត្តិថ្មីរបស់លោក Abinader នៅក្រុង Santo Domingo រដ្ឋធានីដូមីនិក ។
លោក Jin Zhuanglong បានពាំនាំនូវការសួរសុខទុក្ខដ៏រាក់ទាក់និងការប្រសិទ្ធពររបស់លោកប្រធានរដ្ឋចិន Xi Jinping ជូនចំពោះលោក Abinader ហើយបានសម្តែងការអបអរសាទរចំពោះលោកដែលបានបន្តជាប់ឆ្នោតជាប្រធានាធិបតីដូមីនិកអាណត្តិថ្មី។
លោក Jin Zhuanglong បានថ្លែងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសដូមីនិក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ជំរុញឱ្យទំនាក់ទំនងរវាងចិននិងដូមីនិក ទទួលបានលទ្ធផលកាន់តែច្រើន និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Abinader បានផ្តាំផ្ញើលោក Jin Zhuanglong ឱ្យជួយពាំនាំនូវការសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រនិងការប្រសិទ្ធពររបស់លោកជូនចំពោះលោកប្រធានរដ្ឋចិន Xi Jinping។ លោក Abinader បានថ្លែងថា លោករំពឹងថា នឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសចិនក្នុងគ្រប់វិស័យ និងជំរុញឱ្យទំនាក់ទំនងទ្វេភាគីទទួលបានការអភិវឌ្ឍកាន់តែធំ ៕