កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៩នៃយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គបានបើកធ្វើនៅក្រុងឈៀងម៉ៃប្រទេសថៃនៅថ្ងៃទី ១៦ ខែសីហា ។
ប្រធានគណប្រតិភូទាំងឡាយបានថ្លែងអំណរគុណចំពោះមូលនិធិពិសេសនៃយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គដែលបានគាំទ្រគម្រោងរាប់រយដែលលើកឡើងដោយប្រទេស ៦ ក្នុងវិស័យដូចជាធនធានទឹក កសិកម្ម អប់រំ ការកាត់បន្ថយភាពក្រីក្រ សុខាភិបាល សិទ្ធិនារី បរិស្ថាននិងប្រព័ន្ធសារព័ត៌មានជាដើម។
ប្រធានគណប្រតិភូទាំងឡាយបានលើកទឹកចិត្តឱ្យយន្តការសហប្រតិបត្តិការនេះបង្កើនការតភ្ជាប់ជាមួយនិងការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាតនិងផ្លូវ” , គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល, គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយប្រទេសចិន និងយន្តការសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គផ្សេងទៀត។
ប្រធានគណប្រតិភូទាំងឡាយបានឯកភាពជំរុញកិច្ចសន្ទនានិងការផ្លាស់ប្តូរបទពិសោធខាងអភិបាលកិច្ចរវាងគណៈបក្សនិងស្ថាប័ននិតីបញ្ញត្តិរវាងប្រទេសនានា។
ប្រធានគណប្រតិភូទាំងឡាយបានសម្តែងការស្វាគមន៍ចំពោះការប្រកាស«សេចក្តីថ្លែងការណ៍រួមស្តីពីគំនិតផ្តួចផ្តើមខ្យល់អាកាសស្អាតបរិសុទ្ធនៃឡានឆាង-មេគង្គ»។
ប្រធានគណប្រតិភូទាំងឡាយឯកភាពផ្តោតលើការជំរុញការភិវឌ្ឍបៃតងប្រកបដោយនិរន្តរភាព។
ប្រធានគណប្រតិភូទាំងឡាយសង្កត់ធ្ងន់ថា មានភាពចាំបាច់ក្នុងការបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាការអភិវឌ្ឍបញ្ញាសិប្បនិមិ្មត្ត សន្តិសុខព័ត៌មានវិទ្យា សន្តិសុខនិងអភិបាលកិច្ចជាដើម។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី១០នៃយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គនឹងបើកធ្វើនៅប្រទេសចិននៅឆ្នាំ២០២៥ ក្រោមសហអធិបតីភាពរបស់ប្រទេសចិននិងថៃ ពេលវេលានិងទីតាំងសម្រាប់រៀបចំកិច្ចប្រជុំនឹងត្រូវសម្រេចរួមដោយប្រធានទាំងពីរ៕