មានអ្នកយកព័ត៌មានបានសួរថា៖ តាមការផ្សាយដំណឹងបានឱ្យដឹងថា មាននាវាឆ្មាំសមុទ្រហ្វីលីពីនមួយគ្រឿងត្រូវបានទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Sabina ក្នុងមួយរយៈពេលកន្លងមក តើក្រសួងការបរទេសចិនមានការបញ្ជាក់យ៉ាងណាចំពោះករណីនេះ?
អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ថ្មប៉ប្រះទឹក Sabina គឺជាផ្នែកមួយនៃប្រជុំកោះ Nansha របស់ប្រទេសចិន។ នាវាហ្វីលីពីនបានបរចូលទៅថ្មប៉ប្រះទឹក Sabinaដោយគ្មានការអនុញ្ញាត ហើយទុកចោលនៅទីនោះរយៈពេលយូរ ទង្វើនេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសចិន រំលោភយ៉ាងធ្ងន់ធ្ងរលើសេចក្តីប្រកាសប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង ដែលបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។
ប្រទេសចិនបានលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះហ្វីលីពីនតាមរយៈផ្លូវការទូត ទាមទារឱ្យហ្វីលីពីនបញ្ឈប់ទង្វើរំលោភជាបន្ទាន់ និងដកនាវាពាក់ព័ន្ធចេញភ្លាមៗ។ ប្រទេសចិនកំពុងតាមដានការវិវឌ្ឍនៃស្ថានការណ៍ ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់និងមានប្រសិទ្ធភាព ដើម្បីគាំពារអធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ក៏ដូចជាគាំពារកិត្យានុភាពនៃសេចក្តីប្រកាសប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង។