កាលពីថ្ងៃទី ១៦ ខែសីហា លោកនាយករដ្ឋមន្ត្រីចិន Li Qiang បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គលើកទី ៥ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដើម្បីសិក្សានិងអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ កិច្ចប្រជុំនៃ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដោយសង្កត់ធ្ងន់ថា ត្រូវបំពេញការងារទាំងអស់ដោយផ្តោតលើការជំរុញកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់ដោយមិនងាករេ ដើម្បីសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រចាំឆ្នាំនេះ ។
លោក Li Qiang បានសង្កត់ធ្ងន់ថា ត្រូវធ្វើកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុនិងពន្ធដារ ក្រោមការណែនាំរបស់កំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច បង្កើតទីផ្សារជាតិបង្រួបបង្រួម ជំរុញពុះពារឧបសគ្គក្នុងការធ្វើនគរូបនីយកម្មបែបថ្មីជាដើម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកំណែទម្រង់។
លោក Li Qiang បានចង្អុលបង្ហាញថា ត្រូវខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់នៃការធ្វើនិយតកម្មនៃការងាររដ្ឋាភិបាល ធ្វើការឆ្លើយតបយ៉ាងសកម្ម ដើម្បីពង្រីកការបើកទូលាយកម្រិតខ្ពស់ ត្រួសត្រាយចំណុចកំណើនពាណិជ្ជកម្មអន្តរជាតិថ្មីៗ ដូចជាពាណិជ្ជកម្មបៃតង និងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនជាដើម គាំទ្រសហគ្រាសឱ្យត្រួសត្រាយទីផ្សារចម្រុះ និងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញនិងប្រើប្រាស់ការវិនិយោគទុនពីបរទេស ក៏ដូចជាលើកកម្ពស់សេវាកម្មវិនិយោគបរទេសជាដើម ៕